ដោយសារស្រាបៀ​ LEO ខាងស្រីស្លាប់ចេញទាំងអាវត្រនប ខាងប្រុសរបួសធ្ងន់តែមួយប៉ព្រិចភ្នែក ​

ខេត្តកំពង់ចាម ៖ ជិះឌុបគ្នាទាំងកណ្តាលអធ្រាត្រ ក្នុងស្ថានភាពស្រវឹងបានជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកចិញ្ចើម ស្ពានគីហ៊្សូណាបណ្តាលឲ្យនារីវ័យ៣៨ឆ្នាំម្នាក់ បានស្លាប់នៅនឹងកន្លែង និងបុរសជាអ្នកឌុបរងរបួសធ្ងន់ ខណៈ នោះគេឃើញមានស្រាបៀរលីអូ LOE ជ្រុះរាយប៉ាយលើស្ពានទៀតផង ។ ហេតុការណ៍នេះ បានកើតមានឡើងកាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចលើស្ពានគីហ្សូណា ស្ថិតក្នុងភូមិទី៣

Read more

ស្ពាន​បណ្ដែត​ទឹក​​នៅ​អង្គរ​វត្ត​ ដាក់​ឱ្យ​សាកល្បង​ត្រឹម​ម៉ោង​១២​ ថ្ងៃ​នេះ

ស្ពាន​បណ្ដែត​ទឹក​បណ្ដោះ​អាសន្ន​ សាង​សង់​ដើម្បី​បង្វែរ​​ចរាចរណ៍​ ​និង​រក្សា​សុវត្ថិភាព​​ជូន​ភ្ញៀវ​​ទេសចរ​ជាតិ និង​អន្តរជាតិ​ ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅ​ទស្សនា​អង្គរ​វត្ត ​ជំនួស​ឱ្យ​ស្ពាន​ហាល​ដែល​ត្រូវ​​ធ្វើ​ការ​ជួសជុល​នោះ កាល​ពី​ព្រឹក​មិញ​នេះ​បាន​បើក​ឱ្យ​អ្នក​ទេសចរណ៍​ធ្វើ​ដំណើរ​ឆ្លង​កាត់​ហើយ​។ ​ប៉ុន្តែ​តាម​ការ​បញ្ជាក់​ពី​លោក ឡុង​ កុសល ប្រធាន​​​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ អាជ្ញាធរ​ជាតិ​អប្សរា​​បាន​ប្រាប់​មក​កាន់​ Sabay ថា​ នេះ​គ្រាន់​តែ​ជា​ដាក់​សាកល្បង​ទេ ហើយ​ម៉ោង​ ១២​ថ្ងៃ​ត្រង់​នេះ​នឹង​បិទ​វិញ​ហើយ​។ រូបភាព៖ SJ Jack

Read more

ហោរា​អគ្គីនេត្រ​ ៖​ ស្តាយ​ចិត្ត​ដែល​​ចិញ្ចឹម​មនុស្ស​​ចរិត​ក្រពើ

ភ្នំពេញ ៖ ​ហោរា​វ័យ​ក្មេង ដែល​ល្បី​ថា​កាប់​មិន​មុត​ ពូកែ​រឿង​មន្ត​អាគម​អូមអាម ហើយ​ក៏​ត្រូវ​បាន​គេ​រិះគន់​ល្បី​ខ្ទរខ្ទារ​នា​ពេល​កន្លង​មក​នោះ នៅ​មុន​នេះ​បន្តិច​បាន​បង្ហោះ​សារ​មួយ​ដោយ​ធ្វើការ​រិះគន់​ឥត​សំចៃ​មាត់​​ទៅ​លើ​មនុស្ស​ ដែល​លោក​ចិញ្ចឹម​ហើយ​រមិលគុណ​លោក​វិញ​នោះ។ នៅ​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ទី​១៦ ខែ​មីនា​នេះ ហោរា​វ័យ​ក្មេង​អគ្គិនេត្រ បាន​បង្ហោះ​សារ​រិះគន់​ខ្លាំងៗ​លើ​មនុស្ស​រមិលគុណ​លោក​ដូច្នេះ​ថា ស្តាយ​ចិត្ត​ ដែលចិញ្ចឹមមនុស្ស​​ចរិត​ក្រពើ។ ដឹង​ហើយ​ថា​ក្រពើ​នៅតែ​ចិញ្ចឹម​ផ្ដល់​អាហារ​ហូបចុក​គ្រប់យ៉ាង​សង្ឃឹមថា​អ្នកចេះ​កែ​​ចរិត ​និង​ដឹង​គុណ​គ្រូ​ តែ​អ្នក​នៅតែ​មិន​អាច​កែ​សន្តាន​អ្នក​បាន អ្នក​កុហក​គ្រូ​ កុំ​​ស្មានថា​លោកគ្រូ​មិន​ដឹង​តែ​មិន​ចង់​និយាយ។ ហោរា​រូប​នេះ​បាន​បន្ថែម​ថា

Read more

ប្តីគេមិននៅឃើញប្រពន្ធគេទំនងចាប់ខ្ទប់មាត់ទាញចូលបន្ទប់ប៉ុនប៉ងរំលោភតែមិនបានសម្រេច ប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរួបគេបានធ្វើសកម្មភាពចាប់នារី ដែលមានទាំងផ្ទៃពោះ៥ខែផងទាញដៃខ្ទប់មាត់ចូលក្នុងបន្ទប់ខ្លួនប៉ុនប៉ងរំលោភ តែមិនបានសម្រេចបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅបន្ទប់ជួលជាន់ទី៤៣ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ នារីរងគ្រោះ អាយុ២០ឆ្នាំ មានផ្ទៃពោះ៥ខែ មានប្តីឈ្មោះ ភារិន ធ្វើការរោងចក្រ ស្នាក់នៅភូមិទួលពង្រ

Read more

ភរិយា​ឧកញ៉ា ម៉ុង ឫទ្ធី ធ្វើ​ប្រហុក​ម្ដង​ជាង ៣០០០គីឡូ ទុក​ទទួល​ភ្ញៀវ​ជំនួស​គ្រឿង​សមុទ្រ(វីដេអូ)

ជា​ភរិយា​របស់​សេដ្ឋី​មាន​ជំនួញ​ក្នុង​ដៃ​ច្រើន​មែន​ពិត ប៉ុន្តែ​លោក​ជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី មិន​ធ្លាប់​ទុក​ខ្លួន​ឲ្យ​ទំនេរ​ទេ គឺ​តែង​ធ្វើ​ការងារ​ផ្ទះ​ជា​ប្រចាំ​ដូច​នារី​ធម្មតា​ម្នាក់។ កាល​ពី​ចុង​ខែ​ធ្នូ​កន្លង​ទៅ លោក​ជំទាវ​ទើប​ធ្វើ​ប្រហុក​ដាក់​ពាង​ដោយ​ផ្ទាល់​ដៃ​ប្រមាណ​ជាង ៣​ពាន់​គីឡូក្រាម​ទៀត ដើម្បី​ទុក​ទទួល​ភ្ញៀវ​ជំនួស​ជំនួស​គ្រឿង​សមុទ្រ​នានា។ លោក​ជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី លោក​ជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី បាន​បញ្ជាក់​ថា ប្រហុក​ដែល​ធ្វើ​ទុក​ក្នុង​ឃ្លាំង​ទាំង​អស់​នេះ គឺ​សម្រាប់​ទទួល​ទាន​ក្នុង​ក្រុម​គ្រួសារ និង​ទទួល​ភ្ញៀវ​ជា​មន្ត្រី​ជាន់​ខ្ពស់​នានា​ដែល​តែង​ទៅ​លេង​គេហដ្ឋាន​របស់​លោក​ឧកញ៉ា

Read more

កុំដាច់ចិត្តអូសរំលងអីជួយស៊ែរយកតែបុណ្យទៅ ! នេនតូចនេះមិនដឹងកើតជម្ងឺអីទេដំបៅស៊ីប្រអប់ដៃស្ទើររលួយគួរអោយអាណិតខ្លាំងណាស់ សូមសប្បុរសជនមេត្ដាជួយផង !

មិនដឹងពិបាកយ៉ាងណាពេលមានសភាពបែបនេះ មើលរូបនេះហើយមានអារម្មណ៍អាណិតខ្លាំងណាស់តែមិនដឹងជួយដោយរបៀបណាមានតែពឹងបងប្អូនអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់មេត្ដាជួយស៊េរបន្ដផងក្រែងមានសប្បុរសជនឃើញមានចិត្តអាណិតជួយនេនតូចអង្គនេះអោយបានជាសះស្បើយ។ ​បើ​មើលតាមរូបភាពសភាពជម្ងឺដូចជាធ្ងន់ធ្ងរណាស់ព្រោះដំបៅស៊ីប្រអប់ដៃ និងជើងឡើងសុះទៅហើយ សូម្បីតែកាន់ស្លាបព្រាឆាន់អាហារក៏ពិបាកដែរ ។ មានអ្នកណាដឹងថានេនតូចនេះកើតជម្ងឺអីទេ ហើយគង់នៅវត្ដណាដែរ ??? សូមជួយខំមិនប្រាប់ផងក្រែងមានអ្នកចង់ជួយ !!! ប្រភព ហ្វេសបុក

Read more

មហា​សេដ្ឋី​ស្រុក​ខ្មែរនឹង​ចែក​រំលែក​គន្លឹះ​ជោគជ័យ​​លើ​អាជីវកម្ម​ក្នុង​រាត្រីសមោសរ

មហា​សេដ្ឋី​ស្រុក​ខ្មែរ អ្នក​ឧកញ៉ា​ គិត ម៉េង​ ​នឹង​ធ្វើជា​វាគ្មិន​ចែករំលែក​បទ​ពិសោធន៍​ល្អ​ៗ និង​ជោគជ័យ​លើ​អាជីវកម្ម​របស់​ខ្លួន​ ដល់​អ្នកចូលរួម​នៅ​ក្នុង​កម្មវិធី​រាត្រីសមោសរ​​ ជួប​ជុំ​ម្ចាស់​អាជីវកម្ម និង​សមាជិក​សភា​ពាណិជ្ជកម្ម​កម្ពុជា​ដែល​នឹង​រៀប​ចំ​ឡើង​​នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៧​ខាង​មុខ​​នេះ​។​ ​​​​​​​​​​​​​​​ក្នុង​ពិធី​រាត្រី​សមោសរ ​​កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង ​៥ល្ងាច ​ដល់ ​ម៉ោង ​១០:​០០​នាទី​យប់ ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​នេះ​ ក៏​នឹង​មាន​វាគ្មិន​កិត្តិយស​៣​ រូប​ទៀត​ផង​ដែរ

Read more

ស្រីស្អាតវ័យក្មេង បើករថយន្តឆ្លងផ្លូវលឿនពេកជ្រុលទៅបុកម៉ូតូដែលគេឈប់ចាំភ្លើងស្តុបយ៉ាងពេញទំហឹង(វីដេអូ)

ស្រីស្អាតវ័យក្មេង បើករថយន្តឆ្លងផ្លូវលឿនពេកជ្រុលទៅបុកម៉ូតូដែលគេឈប់ចាំភ្លើងស្តុបយ៉ាងពេញទំហឹងបណ្តាលអោយរង់របួសស្រាលនិងខូចម៉ូតូ។ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង១១ៈ១០នាទីយប់ ថ្ងៃទី ១៥ មិនា ឆ្នាំ២០១៧ តាមបណ្តាយផ្លូវព្រះសីហនុនៅចំនុចស្តុបវត្តមហាមន្ត្រីស្តិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា។សាក្សីដែលបានឃើញហេតុនេះអោយដឹងថាឃើញបុរសម្នាក់បានជិះម៉ូតូម៉ាក់ Honda Dream ពណ៏ខ្មៅធ្វើដំណើរតាមផ្លូវព្រះសីហនុក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំនុចកើតហេតុបានឈប់រង់ចាំភ្លើងស្តុបស្រាប់តែមានស្រីម្នាក់បើករថយន្តបង្កម៉ាក់camry balen ពណ័ស្ករបើកបរក្នុងផ្លូវ១៤៣ក្នុងទិសដៅពីជើងទៅត្បូងបើកឆ្លងកាត់ស្តុបក្នុងល្បឿនយ៉ាងលឿនមិនបានប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹង បណ្តាលអោយវេចកម៉ូតូខាងមុខនិងបែកក្បាំងខាងឆ្វេងប៉ុន្តែសំណាងល្អរង់របួសស្រួល។ចំណែកឯរថយន្តវិញមិនមានកាខូចខាត់អ្វីធ្ងន់ធ្ងរទេគ្រាន់តែបែកកញ្ចក់ចំហៀងខាងឆ្វេងតែប៉ុណ្ណោះ។ក្រោយពេលកើតហេតុជនរង់គ្រោះបានទាមទារសំណង់១០០ដុល្លា ប៉ុន្តែខាងភាគីបង្កវិញព្រមសង់តែ៥០ដុល្លាដោយមានការសម្រប់សម្រួលរបស់សមត្ដកិច្ចទើបជនរង់គ្រោះព្រមទទួលសំណង់៦០ដុល្លាដើម្បីបញ្ចប់រឿង។ទស្សនាវីដេអូខាងក្រោម៖ https://youtu.be/_578TXr-R8w?t=161

Read more

ចោរ៣នាក់ប្រដាប់ដោយកាំភ្លើងមួយដើមចូលប្លន់ផ្ទះអ្នកស្រុកយកមាសអស់ជិត១តម្លឹង

ខេត្តព្រៃវែង៖ ក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នា៣នាក់បានធ្វើសកម្មភាពចូលភ្ជង់សម្លុតប្តីប្រពន្ធនៅស្រុកកំពង់ដោយចាប់ប្តីចង រួចប្រតាយប្រតប់ឆក់យកខ្សែក ខ្សៃដៃ ក្រវិល ពីប្រពន្ធអស់ជិត១តម្លឹងរួចគេចខ្លួនបាត់អស់ ។ ករណីប្លន់នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រៃស្នួល ឃុំតោខូត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ជនរងគ្រោះឈ្មោះ នេត មិត្ត អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ

Read more

ត​ញ្ហា​ឡើងដល់១០០អង្សារ ចាប់រំលោភ​ម្តាយមីង​វ័យ៦១ឆ្នាំ បានសម្រេច២ដង លុះ​ចង់​ម្តងទៀត ត្រូវ​សមត្ថកិច្ច​វាយខ្នោះ

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់ ត្រូវបាន​នគរបាល​ស្រុក​បសេដ្ឋ ធ្វើការ​ឃាត់ខ្លួន ខណៈដែល​យុវជន​រូបនោះ ដឹក​ម្តាយមីង​សាច់​ឆ្ងាយ ត្រឡប់​ពី​ហូប​ការ ដល់​ពាក់​កណ្តាលផ្លូវ​នឹក​ចង់​រួមភេទ ក៏​ចាប់រំលោភ រហូត​បានសម្រេច ចំនួន២ដង ដោយសារ​ធ្លា​ប់ញា​ម​ប្រុង​ម្តងទៀត ត្រូវ​ជនរងគ្រោះ​ប្តឹង​នគរបាល​ឃាត់។ ហេតុ​ការឃាត់​ជនសង្ស័យ ចាប់រំលោភ​ម្តាយមីង​ខាងលើ បាន​កាលពី​វេលា​ម៉ោង២រសៀល ថ្ងៃទី១៤ខែមីនា​ឆ្នាំ២០១៧ នៅ​ចំណុច​ក្នុងភូមិ​ហង្ស ឃុំ​និទាន

Read more