វ៉ាន់ នីឡា ថា ល្មមហ្នឹងការកាត់ក្តី រកយុត្តិធម៌ឲ្យនាង ផងខណៈអូសបន្លាយ ពេលជាយូរមកហើយ

Loading...
Loading...

ភ្នំពេញ៖ តារាចម្រៀងស្រីប្រចាំផលិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នីឡា ថា ល្មមហ្នឹងការកាត់ក្តី រកយុត្តិធម៌ឲ្យនាងផង ខណៈអូសបន្លាយពេលជាយូរមកហើយ​ ហើយសូមសំណូមពរដល់បងប្អូនទាំងអស់គ្នា ជួយជ្រោមជ្រែង លើកទឹកចិត្តនាងផងដែរ ។ ការលើកឡើងបែបនេះ ក្រោយពីអតីតមិត្តប្រុសរបស់នាង គឺលោក គុយ សទ្ធិសក្តិ បង្ហោះរូបអាក្រាតកាយ និងប្រើហិង្សារ ដោយចេតនាមកលើរូបនាង ព្រោះមិនទាន់ទទួលបាន យុត្តិធម៌សម្រាប់រូបគេនៅឡើយ ។

សំណុំរឿងពាក់ព័ន្ធករណីបង្ហោះរូបអាក្រាតកាយពីសំណាក់ អតីតមិត្តប្រុសរបស់នាង គឺលោក គុយ សទ្ធិសក្តិ ត្រូវបានតុលាការចេញដីការកោះហៅ ឲ្យចូលខ្លួនជាថ្មី បន្ទាប់ពីពន្យាពេលចំនួន៥លើក រួចមកហើយ ខណៈសាមីខ្លួនជនរងគ្រោះ កញ្ញា វ៉ាន់ នីឡា កំពុងអន្ទះសាររង់ចាំ ភាពយុត្តិធម៌ដូចតារាស្រីចំនួន២រូបផ្សេងទៀត គឺកញ្ញា សាសា និងកញ្ញា ពេជ្រ អាវីហ្សា ដែលរងនូវភាពអយុត្តិធម៌ ដែរនោះ។

តារាស្រី កញ្ញា វ៉ាន់ នីឡា បានលើកឡើងថា «កន្លងមកធ្លាប់មានសាព័ត៌មានចុះផ្សាយ ពីរឿងតារាស្រីប៉ុន្មាន រូបដែលពួកគាត់ចេញមុខ រកយុត្តិធម៌ នៃប្រពន្ធ័ច្បាប់ តុលាការស្រុកខ្មែរ ហើយខ្ញុំក៏កំពុងតែរង់ចាំមើល ចំពោះករណីរបស់ ខ្ញុំផ្ទាល់ផងដែរ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកាកន្លងទៅ គឺតុលារបានកោះហៅជនសង្ស័យ ឲ្យចូលខ្លួនបំភ្លឺ ប៉ុន្តែជនសង្ស័យ មិនបានចូលខ្លួនបំភ្លឺ ហើយសុំពន្យាពេល!»។

តារាចម្រៀងស្រីប្រចាំផលិតកម្ម ភ្លេងរីខតរូបនេះបានបន្តទៀតថា «ដោយឡែកនៅថ្ងៃទី១២ ខែ ធ្នូឆ្នាំ២០១៦ខាងមុខនេះ តុលាការបានចេញដេកាកោះហៅម្តងទៀត សរុបមកភាគីម្ខាងទៀត មិនបានចូលខ្លួន៥លើកមកហើយ ដូច្នេះខ្ញុំគិតថា វាសមល្មមហ្នឹងការកាត់ក្តី រកយុត្តិធម៌ឲ្យខ្ញុំ។ ខ្ញុំសូមសំណូមពរដល់បងប្អូនទាំងអស់គ្នា ជួយជ្រោមជ្រែង លើកទឹកចិត្តជូនខ្ញុំផង នឹងចាប់ជននោះមកប្រឈមមុខ ចំពោះផ្លូវច្បាប់ឲ្យខានតែបាន!» ។

បន្ទាប់ពីត្រូវបានតុលាការ បើកការស៊ើបអង្កេត និងបានធ្វើការសម្រេចចោទប្រកាន់ ទៅលើអតីតមិត្តប្រុសរបស់នាង គឺលោក គុយ សទ្ធិសក្តិ ចំនួនពីរករណី ដែលករណីទី១គឺការបង្ហោះរូបអាក្រាតកាយ និងករណីទីពីរការប្រើហិង្សារ ដោយចេតនានោះមក នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ខាងនេះ ត្រូវបានតុលាការចេញដីការកោះហៅ ឲ្យចូលខ្លួនបំភ្លឺជាថ្មី ខណៈកន្លងមកជនសង្ស័យរូបនេះ បានបន្តគេចខ្លួនមិនចូល ចំនួន៥លើក រួចមកហើយ។

សូមបញ្ជាក់ថា អតីតសង្សាររបស់ តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា គឺលោក គុយ សិទ្ធិសក្តិ ត្រូវបានគេស្គាល់គ្រប់គ្នាថា ជាមន្ត្រីប៉ូលីសពាក់សក្តិ៤កន្លះ បម្រើការងារនៅ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ និងត្រូវជាកូនប្រុសរបស់ លោកឧត្តមសេនីយ៍ម្នាក់ ប្រើការងារ នៅក្រសួងមហាផ្ទៃ។

ទន្ទឹមគ្នានឹងការចេញដីការ លើកនេះ ក៏មានមហាជនជាច្រើន កំពុងតែទន្ទឹងរង់ចាំមើល លើចំណាត់ការស្វែងរកយុត្តិធម៌ ពីសំណាក់តុលាការថា តើបុគ្គលរូបនេះ អាចនឹងប្រឈមផ្លូវច្បាប់យ៉ាងណា លើករណីទម្លាយរូបអាក្រាត របស់តារាស្រីកញ្ញា វ៉ាន់ នីឡា ?

Loading...