នគរបាល ខេត្តស្ទឹងត្រែង ចាប់ខ្លួនស្រ្តី២នាក់ ក្រោយរកឃើញថ្នាំញៀន ទម្ងន់ជាង៣០០ក្រោម

Loading...
Loading...

ស្ទឹងត្រែង៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង នៅម៉ោងប្រមាណ១៦៖០០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ខ្លួនស្រ្តី២នាក់ បន្ទាប់ពីរកឃើញថា បានជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ជាង៣០០ក្រាម ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា គ្រឿងញៀនដែលម្លាំងសមត្ថកិច្ច ធ្វើការបង្ក្រាបបាននោះ ជាប្រភេទមេតំហ្វេតាមីន ម្សៅក្រាមពណ៌សថ្លា (ICE) ទម្ងន់សរុប ៣៥៣,៤ក្រាម ក្នុងនោះជនសង្ស័យទី១.ឈ្មោះ អន ដាវី អាយុ២៣ឆ្នាំ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង និងទី២.ឈ្មោះ ចាន់ សារឿន អាយុ៥០ឆ្នាំ ជាមន្រ្តីយោធាចូលនិវត្ត រស់នៅភូមិប្រជានុកូល សង្កាត់ស្ទឹងត្រែង។

មន្រ្តីនគរបាល បានបន្តថា ជនសង្ស័យទាំងពីរ ត្រូវបានកម្លាំងនគរបាល នៃការិយាល័យប្រឆាំង គ្រឿងញៀន ឃាត់ខ្លួន និងរៀបចំសំណុំរឿង បញ្ជូន ទៅសលាដំបូង ខេត្តស្ទឹងត្រែង ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕

អាជ្ញាធរ​ ក្រុងសៀមរាប ត្រួតពិនិត្យ តាមគោលដៅ បន្តរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ

សៀមរាប៖ កម្លាំងសមត្ថកិច្ចចម្រុះ ក្រុងសៀមរាប នៅម៉ោងប្រមាណ២០៖០០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦នេះ បានដាក់កម្លាំង តាមគោលដៅសំខាន់ៗ ដើម្បីត្រួតពិនិត្យ អាវុធជាតិផ្ទុះ ក្នុងបំណង បន្តរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងបង្ការទប់ស្កាត់ នូវអំពើរលួចឆក់ ប្លន់ ឲ្យបានល្អប្រសើរ ទ្វេរឡើងថែមទៀតនោះ។

ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលខេត្ត កម្លាំងនគរបាលក្រុង ដោយមានការសហការ ជាមួយកម្លាំងកងរាជអាវុធហត្ថក្រុង រួមទាំងកម្លាំងប្រជាការពារ បានចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ នៅតាមបណ្ដាគោលដៅសំខាន់ៗ ក្នុងក្រុងសៀមរាប ទៅលើយានយន្តតូចធំ និងម៉ូតូគ្រប់ប្រភេទ ដើម្បីឆែកឆេរ រកអាវុធជាតិផ្ទុះ និងសម្ភារផ្សេងៗ ដែលងាយ និងបង្កឲ្យមានបទល្មើស ព្រហ្មទណ្ឌកើតឡើង។

កត្តាទាំងអស់នេះហើយ បានធ្វើឲ្យថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ មានការយកចិត្តទុកដាក់ ពីសន្តិសុខ សុវត្ថិភាពរបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេស អាជីវករ ដែលធ្វើអាជីវកម្ម លក់ដូរគ្រឿងអលង្កា មាសប្រាក់ និងវេរប្រាក់ជាដើម ដើម្បីធ្វើយ៉ាងណា បង្ការ ទប់ស្កាត់កុំឲ្យមាន បទល្មើសកើតមានឡើង នៅក្នុងមូលដ្ឋាន៕

Loading...