ចំនួននៃការស្លាប់ ក្នុងករណីបំផ្ទុះគ្រាប់បែក អត្តឃាត នៅប្រទេស សូម៉ាលី កើនឡើងដល់១៦នាក់

Loading...
Loading...

សូម៉ាលី៖ យោងតាមភ្នាកងារសង្គ្រោះបន្ទាន់ បានឲ្យដឹងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦នេះថា របាយការណ៍បឋម នៃករណីបំផ្ទុះគ្រាប់បែក អត្តឃាត បណ្តាលឲ្យចំនួនមនុស្សស្លាប់ កើនឡើងដល់១៦នាក់ ស្ថិតនៅតំបន់កំពង់ផែ Mogadishu ក្នុងប្រទេសសូម៉ាលី ។

យោងតាមបណ្តាញសារព័ត៌មាន ប៊ីប៊ីស៊ី បានឲ្យដឹងថា រូបភាពដែលបានបង្ហោះ នៅលើបណ្តាញសង្គម នៃករណីបំផ្ទុះគ្រាប់បែកនេះ មានផ្សែងខ្មួខ្មាញ់ជាខ្លាំង នៅពេញផ្ទៃមេឃ ប៉ុន្តែមិនមានក្រុមណាអះអាង ពីការវាយប្រហារនេះនៅឡើយទេ ដោយគេគ្រាន់តែគេកត់សម្គាល់ថា រាល់អំពើភារវកម្ម បំផ្ទុះគ្រាប់បែក ដែលកើតឡើង ភាគច្រើន គឺបង្កដោយក្រុមជ្រុលនិយម ឥស្លាម al-Shabab គឺជាអ្នកនៅពីក្រោយខ្នង៕

រុស្ស៊ី បាននាំយក រោងចក្រផលិត គ្រាប់រថក្រោះ មកដំឡើង នៅក្នុងប្រទេសឥណ្ឌា

ឥណ្ឌា៖ ក្រុមហ៊ុនផលិតសព្វាវុធរុស្ស៊ី តាមសេចក្តីរាយការណ៍ ក្នុងពេលថ្មីៗនេះ ទើបបានបញ្ចប់ ការងារលើកុងត្រា ដែលពាក់ព័ន្ធ ទៅអាជ្ញាប័ណ្ណអនុញ្ញាត ឲ្យផលិតគ្រាប់រថក្រោះ នៅក្នុងប្រទេសឥណ្ឌា។

តាមការចុះផ្សាយ របស់គេហទំព័រ Defence News បានឲ្យដឹងថា រុស្ស៊ី រហូតមកដល់បច្ចុប្បន្ននេះ បានបំពេញកាតព្វកិច្ច បង្វឹកបង្ហាត់អ្នកឯកទេសឥណ្ឌា ហើយបញ្ជូនមកនូវបរិក្ខារ និងសម្ភារៈបច្ចេកវិទ្យា ក៏ដូចជា ការរៀបចំចាប់ផ្តើមការងារ ត្រង់ក្នុងប្រទេសឥណ្ឌា គឺកំពុងស្ថិតនៅក្នុង ដំណាក់កាលចុងក្រោយ។

គួរបញ្ជាក់ផងដែរថា ឥណ្ឌាគឺជាអតិថិជន បរទេសដ៏ធំបំផុត សម្រាប់ការទិញយករថក្រោះ T-90របស់រុស្ស៊ី ហើយក្រុមហ៊ុន Uralvaqonzavod បានផ្គត់ផ្គង់រថក្រោះ T-90S/SA ដល់ឥណ្ឌាច្រើនជាង៦០០គ្រឿង ដល់ត្រឹមឆ្នាំ២០១០ លើសពីនោះទ័ពឥណ្ឌា បានប្រតិបត្តិការរថក្រោះ T-72M1 របស់រុស្ស៊ីដល់ ទៅ២ពាន់គ្រឿង៕

Loading...