ប្រភេទអាហារដែល ល្អ​សម្រាប់​សុខភាពភ្នែក

Loading...

១-ការ៉ុត៖ ការ៉ុតត្រូវបាន ដឹងបានយ៉ាងយូរ ហើយថា ពួកវាគឺជាអាហារ សម្រាប់បំប៉នគ្រាប់ភ្នែក ដោយសារតែ វាមានផ្ទុកនូវ សារជាតិ វីតាមីន A ដ៏ច្រើន។

២-ផ្លែបឺរ៖ ផ្លែបឺរ គឺជាប្រភេទ អាហារម្យ៉ាង ក្នុងចំណោមពពួក អាហារដែលសំបូរ ទៅដោយសារ ជាតិបំប៉នជា ច្រើន ដូច្នេះ វាគ្មានអ្វីចម្លែកនោះទេ ដែលថា ពួកវាពិតជាមានភាព អស្ចារ្យចំពោះសុខភាពគ្រាប់ភ្នែក។ ពួកវា មាន ផ្ទុកនូវ សារជាតិ lutein ច្រើនជាងប្រភេទ ផ្លែឈើផ្សេងៗទៀត ។ សារជាតិ lutein គឺមានអត្ថប្រយោជន៍ ជាពិសេស ក្នុងការ ការពារនូវ ជំងឺឡើងបាយ និង ការមើលឃើញ ចុះអន់ខ្សោយ ។ ផ្លែបឺរ ក៏ជាប្រភពដ៏ល្អនៃ សារជាតិបំប៉ន ចាំបាច់ សម្រាប់ភ្នែកដទៃៗទៀត រួមមានដូចជា ៖ វីតាមីនA , វីតាមីនC , វីតាមីន B6 , និង វីតាមីន E។

៣-ផ្កាខាត់ណាខៀវ ៖ ផ្កាខាត់ណា គឺជាប្រភពដ៏ល្អ នៃសារជាតិវីតាមីន C, កាល់ស្យូម, lutein, zeaxanthin និង sulforaphane ។

៤-ស៊ុត៖ ស៊ុតគឺពិតជាប្រភពដ៏ប្រសើរបំផុត នៃពពួកសារជាតិបំប៉នសម្រាប់ សុខភាពមានដូចជា៖វីតាមីន A, zinc, lutein, lecithin, វីតាមីន B12 , វីតាមីន D និង cysteine ។

៥-ស្ពៃក្តោបច្រើនមុខ៖ ស្ពៃក្តោបប្រភេទផ្សេងៗជាច្រើន ក៏ដូចជាស្ពីណាចផងដែរ វាគឺជាប្រភពដ៏ល្អ នៃសារជាតិ វីតាមីន A, lutein និង zeaxathin ។

៦-ផ្លែប៉េងប៉ោះ៖ ផ្លែប៉េងប៉ោះ គឺមានផ្ទុកនូវសារជាតិ វីតាមីន C និង lycopene ដ៏ខ្ពស់ ដែលវាជាសារជាតិបំប៉ន ពីរ ប្រភេទ យ៉ាងសំខាន់សម្រាប់គ្រាប់ភ្នែក ។

៧-គ្រាប់ផ្កាឈូករ័ត្ន៖ គ្រាប់ផ្កាឈូករ័ត្ន មានផ្ទុកសារជាតិ selenium ដែលវាជាសារជាតិបំប៉នមួយប្រភេទ ដែល អាចការពារ អ្នកពីជំងឺភ្នែកឡើងបាយ និង ជម្រុញការពារសុខភាពទាំងអស់របស់គ្រាប់ភ្នែក ។

៨-ខ្ទឹមស៖ ខ្ទឹមស មានផ្ទុកសារជាតិ selenium និង សារជាតិបំប៉នសម្រាប់គ្រាប់ភ្នែកដ៏ទៃទៀត មានដូចជា វីតាមីន C និង quercetin ។

៩-ត្រីសាម៉ុង៖ ត្រីសូម៉ុង គឺសំបូរទៅដោយអាស៊ីតខ្លាញ់ត្រី អូមេហ្គា៣ ដែលវាមានសារៈប្រយោជន៍ យ៉ាងខ្លាំង ក្នុង ការ រក្សាការពារសុខភាពភ្នែកបានទាំងស្រុង។ វាក៏មានផ្ទុកផងដែរ នូវ អាស៊ីតហ្វូលីក, វីតាមីន D, វីតាមីន B6 , វីតាមីន B12 និង វីតាមីន A ៕
1382494248_1

ការ​ទទួល​ទាន​ប្រូតេអ៊ីន​ច្រើន​នៅពេល​ព្រឹក ជួយសម្រកទម្ងន់

ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិក បាននិយាយថា ការទទួលអាហារពេលព្រឹក ដែលសំបូរសារជាតិប្រូតេអ៊ីនខ្ពស់ អាចកាត់បន្ថយការទទួលទានអាហារ ដែលធ្វើឲ្យមិនមានសុខភាពល្អនាពេលបន្ទាប់ ដែលនេះមានប្រសឹទ្ធភាពយ៉ាងប្រសើរ នៅក្នុងការសម្រកទម្ងន់ស្រាប់មនុស្សទូទៅ។

ក្រុមអ្នកស្រាវជ្រាវនៃមហាវិទ្យាល័យ Missouri បាននិយាយថាការសិក្សានេះ ត្រូវបានចូលរូមដោយស្រ្តី ដែលមានរូបរាងធាត់ជ្រុលចំនួន ២០នាក់ ដែលមានអាយុចាប់ពី ១៨ ទៅ២០ឆ្នាំ ដោយនៅក្នុងនោះ អ្នកខ្លះត្រូវឲ្យបង្អត់អាហារពេលព្រឹក នឹងអ្នកខ្លះទៀត ត្រូវបានទទួលទានអាហារពេលព្រឹក ដែលមានជាតិប្រូតេអ៊ីនខ្ពស់ រួមមានពងមាន់ សាច់គោ ចំណែកឯអ្នកខ្លះទៀត ត្រូវឲ្យទទួលទានអាហារពេលព្រឹកធម្មតា។ ហើយអាហារនីមួយៗ ត្រូវបានផ្ទុកដោយកាឡូរីចំនួន ៣៥០ ។

ជាមួយគ្នានេះដែរ អ្នកដែលបានចូលរួមនៅក្នុងការសិក្សា ត្រូវឲ្យបំពេញលិខិតសំនួរចំលើយ ព្រមទាំងធ្វើការវាស់សម្ពាធឈាមជារៀងរាល់ថ្ងៃ។

ការសិក្សាដែលត្រូវបានចុះផ្សាយនៅក្នុង ទស្សនាវដ្តីរបបអាហារ បានរកឃើញថា ការទទួលទានអាហារពេលព្រឹក ដែលមានផ្ទុកជាតិប្រូតេអ៊ីនខ្ពស់ អាចមិនធ្វើឲ្យឆាប់ឃ្លាននៅពេលក្រោយឡើយ។ មិនតែប៉ុណ្ណោះ វាថែមទាំងអាចកាត់បន្ថយ អាហារដែលឥតប្រយោជន៏ជាច្រើននៅពេលល្ងាច ដែលធ្វើឲ្យឡើងទម្ងន់៕

Loading...