រឿង​ក្នុង​ចិត្ត​៤​យ៉ាង ដែល​មិត្ត​ប្រុស​ចង់​និយាយ​តែ​មិន​ហ៊ាន​

Loading...
Loading...

ជា​សង្សារ​នឹង​គ្នា​មិន​ប្រាកដ​ថា​ពិត​ជា​យល់​ចិត្ត​គ្នា​១០០% នោះ​ទេ។ ពេល​ខ្លះ​ បុរស​ក៏​សុំ​ចិត្ត​ចង់​ឲ្យ​នា​រី​ជា​មិត្ត​ស្រី​បាន​​ដឹង​ដោយ​ខ្លួន​ឯង​ ទោះ​គាត់​មិន​ហា​មាត់​ប្រាប់​ក៏​ដោយ។

បើ​ខឹង​ ត្រូវ​ឆាប់​បាត់

រឿង​ដែល​សង្សា​ឈឺ​ក្បាល​ជាង​គេ គឺ​លួង​មិត្ត​ស្រី​ហើយ​នាង​នៅតែ​ងរ ​មិន​ព្រម​បាត់​សោះ។ សុ​ វិច្ឆិកា​ និស្សិត​នៃ​សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា ប្រាប់​ថា៖ “ខ្ញុំ​ធុញ​ជាង​គេ​ រឿង​លួង​មនុស្ស​ស្រី​ច្រើន​ដង​ហើយ​តែ​នាង​នៅ​ធ្វើ​ចរិត​ជា​ព្រះ​នាង​ម្ចាស់ មិន​លើក​លែង​ទោស​ឲ្យ​យើង​សោះ”។

យុវជន​អាយុ​២១​ឆ្នាំ​រូប​នេះ បន្ត​ថា បើ​សិន​ជា​អាច​នារី​ៗ​ទាំង​អស់​គួរតែ​កុំ​ឆាប់​ខឹង ប៉ិន​ប្រច័ណ្ឌ​ពេក​។ ខឹង​ក៏​ខឹង​ចុះ តែ​បើ​លួង​ហើយ​គួរ​តែ​ឆាប់​បាត់​ដែរ ទើប​ល្អ។

ញ៉ាំ​អី​ជា​មួយ​គ្នា ជួយ​ចេញ​លុយ​ខ្លះ​បាន​អត់?

ពាក្យ​មួយ​ក្នុង​ចិត្ត​ដែល​សុវណ្ណ ធា​រ៉ា ចង់​និយាយ​គឺ​រឿង​លុយ​នេះ​ឯង។ ធា​រ៉ា ប្រាប់​ថា​ បើ​ស្ដាប់​ទៅ​ដូច​អាត្មានិយម​តិច​មែន​ តែ​បើ​គិត​ឲ្យ​ដល់​ គឺ​​ជា​រឿង​ដែល​បុរស​ពិត​ជា​ចង់​ខ្សឹប​ប្រាប់​មិត្ត​ស្រី​ពិត​មែន។

កុំ​និយាយ​ដើម​មិត្ត​ប្រុស​ ប្រាប់​មិត្តភ័ក្ដិ​ខ្លួន​ឯង

រឿង​មួយ​ដែល​មនុស្ស​ប្រុស​ស្អប់​ជាង​គេ គឺ​និយាយ​ដើម​មិត្ត​ប្រុស​ខ្លួន​ឯង​ទៅ​ប្រាប់​មិត្តភ័ក្ដិ។ ទោះ​ជា​មិត្ត​ជិត​ស្និទ្ធក៏​ដោយ​ ក៏​នារី​ជា​សង្សា​មិន​គួរ​ធ្វើ​នោះ​ឡើយ ព្រោះ​ជា​ទម្លាប់​មិន​ល្អ​នោះ​ទេ។ ​បើ​តាម​ លោក យុត្តិ អ្នក​លក់​នាឡិកា​នៅ​ផ្សារ​ច្បារ​អំពៅ។

ផ្ដល់​តម្លៃ

យុវជន​សុភក្រ​ និយាយ​ថា​ ភាព​ស្មោះ​ត្រង់​ ការ​គោរព​គ្នា និង​ចេះ​អធ្យាស្រ័យ​គ្នា នេះ​ជា​ការ​ផ្ដល់​តម្លៃ​ចំពោះ​ស្នេហា​ដែល​បុរស​ចង់​ឲ្យ​មិត្ត​ស្រី​ដឹង​។ និស្សិត​អាហារូបករណ៍​នៅ​សាកល​វិទ្យាល័យ​តិច​ណូ​ រូប​នេះ​បន្ត​ថា មិត្ត​ប្រុស​ពិត​ជា​ចង់​និយាយ​ពាក្យ​ទាំងនេះ​ទៅ​មិត្ត​ស្រី​របស់​ខ្លួន​លើស​អ្វី​ៗ​ទៅ​ទៀត ហើយ​សង្ឃឹម​ថា​សង្សា​នាង​នឹង​អាច​ផ្ដល់​តម្លៃ​ពិត​មួយ​ចំពោះ​ស្នេហា​មួយ​នេះ​បាន។

​ចុះ​អ្នក​វិញ ជឿ​ថា​មិត្ត​ប្រុស​នៅ​ចង់​មាន​ពាក្យ​ក្នុង​ចិត្ត​អី​ ឲ្យ​មិត្ត​ស្រី​ដឹង​ទៀត?


កុំកុំ​នៅ​តែ​ច្បាំង​មិន​រអា​បើ​ទោះ​ជា​ងងឹត​ភ្នែក​ក្នុង “Star Wars” វគ្គ​ថ្មី

បើ​ទោះ​បី​ជា​មិន​សូវ​ល្បី​នៅ​ហូលីវូដ​ក៏​ដោយ​តែ​វត្តមាន​របស់​តារា​សម្ដែង​ចិន Donnie Yen ក្នុង​រឿង “Star Wars” វគ្គ​ថ្មី​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អ្នក​ទាញ​បាន​ទស្សនិកជន​បានច្រើន​នៅ​អាស៊ី​ពេល​ដាក់​បញ្ចាំង។

“Rogue One: A Star Wars Story” ដែល​ជា​វគ្គ​ថ្មី​របស់​កម្រង​ភាពយន្ត “Star Wars” ត្រូវ​បាន​ទស្សនិកជន​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា​។ ភាពយន្ត​នេះ​នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ១៦​ខែ​ធ្នូ​ខាង​មុខ​នេះ​ដែល​ប្រៀប​ដូច​ជា​កាដូ​ថ្ងៃ​ណូអែល​សម្រាប់​ពួក​គេ​ដែរ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ក្នុង​វគ្គ​ថ្មី​នោះ​គឺ វត្តមាន​របស់​តារា​សម្ដែង​ចិន Donnie Yen។ នៅ​ក្នុង​វគ្គ​នេះ តួ​រឿង “Ip Man” នឹង​ដើរ​តួ​អ្នក​ចម្បាំង​ងងឹត​ភ្នែក Chirrut Imwe។ ទោះ​បី​ជា​មើល​មិន​ឃើញ​ក៏​ដោយ​តែ Chirrut នៅ​តែ​អាច​ផ្ដួល​គូ​សត្រូវ​របស់​ខ្លួន​បាន​យ៉ាង​ងាយ​ស្រួល។ វត្តមាន​របស់​កុំកុំ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អ្នក​ទាក់ទាញ​ទស្សនិកជន​អាស៊ី​ជា​ច្រើន។ ជាមួយ​គ្នានេះដែរ teaser របស់​ខ្សែភាពយន្តនេះក៏ទើបតែត្រូវបានបញ្ចេញ​នៅ​មុន​នេះ​បន្តិច​ដែរ៕

Loading...