ខ្ជិល​រួមភេទ អាច​បណ្តាល​ឲ្យ​អ្នក​អាយុ​ខ្លី ?

Loading...

តាម Pose Sex ពុំគ្រាន់តែជាសកម្មភាពជីវសាស្ត្រប៉ុណ្ណោះទេ Sex គឺជាវិធីសាស្ត្របង្កើនសុខភាពដ៏អស្ចារ្យ ។ សក្ខីសកម្មថ្មីៗខាងក្រោមនៅបង្ហាញឲ្យឃើញពីសារៈសំខាន់នៃការរួមភេទ -បើអ្នកខ្ជិល នោះអាចនាំឲ្យអាយុខ្លី ។

១- Sex កាត់បន្ថយទម្ងន់

ចំពោះអ្នកចង់កាត់បន្ថយទម្ងន់ Sex ជាវិធីសាស្ត្រដ៏វិសេសវិសាល សំរាប់ជួយដល់អ្នក ។ ព្រោះថា ការួមភេទអាចកម្ទេ ២០០ កាឡូរី ក្នុងអំឡុង ៣០ នាទី ។ ក្រៅពីនោះ វានៅជំរុញដំណើរការផលិត phenetylamine ដែលជាសារធាតុមួយមានសមត្ថភាពជួយបន្ថយអារម្មណ៍ឃ្លានអាហារ ។
២- Sex ជួយប្រឆាំងនឹងភាពចំណាស់
Sex ជំរុញដល់ដំណើរការផលិត Colagen ដែលជាសារធាតុជួយដល់ការបន្តឹងស្បែក និងធ្វើឲ្យស្បែកមានពណ៌ក្រហមព្រឿងៗ ។ គ្រាដែលស្ត្រីកាន់តែមានវ័យចំណាស់ នោះកំរិតរស់រវើក និងភ្លឺរលោងរបស់ស្បែធ្លាក់ចុះ ។ ការរួមភេទអចិន្ត្រៃយ៍ ជាដំណោះស្រាយល្អបំផុត ដើម្បីរក្សាសភាពស្បែកឲ្យនៅល្អ ។ ក្រៅពីនោះ Sex នៅបានជួយឲ្យអ្នកមានអារម្មណ៍ភ្លឺថ្លាផងដែរ ។

៣- Sex ជួយបង្កើនប្រព័ន្ធការពារសរីរាង្គ
Sex ក៏ជាវិធីសាស្ត្រដ៏ប្រសើរក្នុងការរារាំងជំងឺក្អក និងគ្រុនក្តៅ ។នៅពេលរួមភេទ សរីរាង្គនឹងផលិតសារធាតុមួយឈ្មោះថា immunoglobulin A វាមានសមត្ថភាពបង្កើនឋាមពលការពាររាងកាយ ។ ពេលឈានដល់កំរិតកំពូលនៃការរួមភេទ រាងកាយនឹងបញ្ចេញ DHEA -សារធាតុមួយមានសមត្ថភាពធ្វើឲ្យប្រព័ន្ធការពារសីរាង្គមានលំនឹង ធ្វើឲ្យកើនសមត្ថភាពគិតពិចារណាជំរុញការអភិវឌ្ឍន៍ឆ្អឹង ក៏ដូចជាដំណើរការបង្កើតកោសិកា ។


៤- Sex ប្រសើរល្អដល់ប្រព័ន្ធរំលាយអាហារ
ប្រព័ន្ធរំលាយអាហារ នឹងមានដំណើរការល្អជាងមុន គ្រាដែលយើងមានការរួមភេទជាទៀងទាត់ ។ ហេតុនេះឯង ប្រសិទ្ធភាពបន្ទាប់បន្សំនៃការរួមភេទ គឺធ្វើឲ្យរាងកាយរបស់យើងទំនាញយកបាននូវសារធាតុបំប៉ន គឺកាន់តែល្អឡើង ។

៥- Sex ជួយរំសាយស្ត្រេស
ប្រសិនបើអ្នកចង់ឲ្យរំសាយកង្វល់ នោះគប្បីរួមភេទឲ្យបានជាប្រចាំ ។ ព្រោះថា Sex នឹងធ្វើឲ្យរាងកាយបញ្ចេញសារធាតុ Oxytocin ឬ គេច្រើនហៅថា អ័រម៉ូនស្នេហា នៅមុនពេលមកដល់នៃចំណុចកំពូល ។ ការឈានដល់កំពូល ក៏ជួយជំរុញដល់សកម្មភាពផលិត endorphin ដែលជាសារធាតុកាត់បន្ថយការឈឺចុកចាប់នៃសរីរាង្គបែបធម្មជាតិ ។

Endorphin ជាសារធាតុដ៏មានប្រយោជន៍ ចំពោះអ្នកតែងជួបនូវបញ្ហារអាក់រអួលតំណេក ធ្វើការហួងកម្លាំង ឬ តានតឹងអារម្មណ៍ ។

៦- Sex ប្រឆាំងនឹងរោគផ្លូវចិត្ត
ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ស្ពែមជាសារធាតុប្រឆាំងនឹងរោគសោកសៅយ៉ាងមានប្រសិទ្ធភាព។ ស្ត្រីដែលមានការរួមភេទជាប្រចាំ ដោយពុំប្រើស្រោមពន្យារកំណើត កម្ររងភាពធ្លាក់ចុះនៃស្ថានភាពផ្លូវចិត្ត ប្រៀបនឹងអ្នកដែលកម្ររួមភេទ ឬ រួមភេទតែងប្រើស្រោមអនាម័យ ។ អ្នកវិទ្យាសាស្ត្រចាត់ទុកថា គ្រាដែលស្ត្រីស្រូបយកស្ពែម នោះរាងកាយរបស់ពួកគេទទួលបាននូវសារធាតុល្អៗ ពីរាងកាយបុរស ជាអាទិ៍ៈ សង្កសី, កាល់ស្យូម និងប្រូតេអ៊ីន ។

បញ្ហាទាំង៦ខាងលើជុំវិញប្រសិទ្ធភាពនៃការរួមភេទ វាហាក់ដូចជាគ្រប់គ្រាន់សំរាប់អ្នកយល់ថាៈ វាជួយឲ្យអ្នកមានអាយុ…វែង ?

ប្រភព៖ KSN

Loading...