ផ្កាយ​រណប​ជំនាន់ថ្មី​របស់​ ចិន​ អាច​ថត​ផែនដី​ច្បាស់​ដោយសារ​មាន​រ៉ាដា​ កាមេរ៉ា​ HD​

Loading...
Loading...

ប្រទេស ចិន បានបង្ហោះផ្កាយរណបបំពាក់កាមេរ៉ាទំនើបបំផុត ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប តៃយុន (Taiyuan ) ក្នុងខេត្ត សានហ្ស៊ី ប្រទេស ចិន ។ ផ្ការណប ហ្កូហ្វេន-3 (Gaofen-3) បំពាក់កាមេរ៉ាជំនាន់ថ្មី មានសមត្ថភាពផ្តិតយករូបភាពច្បាប់ បានបង្ហោះចេញពីមូលដ្ឋានបង្ហោះផ្កាយរណបជំរុញដោយរ៉ុកែត Long March 4C ។

ប្រធានគ្រប់គ្រងការបង្ហោះយានអវកាសនិយាយថា ដំណើរការបង្ហោះយានអវកាសប្រព្រឹត្តទៅយ៉ាងល្អ ដែលជាការផ្លាស់ប្ដូរដ៏សំខាន់មួយ ក្នុងប្រព័ន្ធគ្រប់គ្រងការបង្ហោះយានអវកាសដែលមាន ៣ ដំណាក់កាល ក្រោយពីរ៉ុកែតត្រូវបានសាកល្បងជាច្រើនលើក ។រូបភាពថតដោយកាមេរ៉ាជំនាន់ថ្មី អាចផ្ដល់រូបភាពភពផែនដីទាំងមូល ដែលមានបរិយាកាសផ្សេងៗគ្នា ជួយដល់ការតាមដានអាកាសធាតុ ២៤ ម៉ោង មានសារសំខាន់សម្រាប់ការព្រមានអំពីអាកាសធាតុ, ការព្យាករណ៍អាកាសធាតុ, ការវាយតម្លៃអំពីប្រភពទឹក និងការពារសិទ្ធិដែនសមុទ្រ ។

រូបថតមានគុណភាពច្បាស់ល្អ ១២ សន្លឹក ត្រូវបានថតពីផ្កាយរណប បង្ហាញឲ្យឃើញរូបភាពផែនដី ដោយបង្ហាញឲ្យឃើញទីកន្លែងជាច្រើននៅលើផែនដី ។ ទោះយ៉ាងណា ផ្កាយរណប ហ្កូហ្វេន-3 គឺជាផ្កាយរណបដំបូងរបស់ប្រទេស ចិន ដែលហោះហើរលើគន្លងតារាវិថីកម្រិតទាប ហើយវាកាលកំណត់ត្រឹមតែ ៨ ឆ្នាំប៉ុណ្ណោះ ។ប្រភព៖ kqube

កម្មករថារោងចក្រ Samsung មានសារធាតុគីមីពុលស្លាប់​អ្នកធ្វើការអស់​៧៦នាក់

កម្មករធ្វើការនៅរោងចក្រ Samsung ផលិតគ្រឿងអេឡិចត្រូនិចនៅកូរ៉េខាងត្បូងចោទថា ក្នុងរោងចក្រមានសារធាតុគីមី បណ្តាលឲ្យពួកគេកើតមានជំងឺមហារីកនិងជំងឺឆ្លងផ្សេងៗទៀត ហើយបានបណ្តាលឲ្យអ្នកធ្វើការ៧៦នាក់ស្លាប់។ក្រុមគ្រួសារនិងកម្មករធ្វើការនៅរោងចក្រ Samsung លើកឡើងថា បច្ចុប្បន្នកម្មករប្រមាណ២០០នាក់មានជំងឺដោយសារឥទ្ធិពលនៃសារធាតុគីមី។ ពួកគេថ្លែងថាក្នុងចំណោមជាង២០០នាក់ដែលមានជំងឺនេះ គឺ៧៦នាក់បានស្លាប់ហើយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP។

ក្រុមគ្រួសារកម្មករបានទាមទារឲ្យក្រុមហ៊ុនបកស្រាយជុំវិញបញ្ហានេះ ហើយចេញសងចំពោះការខូចខាតដល់កម្មករនិងក្រុមគ្រួសារដែលរងគ្រោះ។ទោះយ៉ាងណាខាងភាគីរោងចក្រ Samsung បានច្រានចោលព័ត៌មាននៃការចោទប្រកាន់នេះ។ ក្រុមហ៊ុនបញ្ជាក់ថាសុវត្ថិភាពនិងសុខុមាលភាពគឺជាចំណុចអាទិភាពខ្ពស់បំផុតដែលក្រុមហ៊ុនយកចិត្តទុកដាក់។ ទោះយ៉ាងណាក្រុមហ៊ុនបដិសេធមិនបកស្រាយឬលាតត្រដាងឯកសារជុំវិញការចោទប្រកាន់ទេ ដោយបញ្ជាក់ថានេះជាការសម្ងាត់របស់ក្រុមហ៊ុន។សំណុំរឿងក្រុមហ៊ុន Samsung ធ្លាប់យកទៅដោះស្រាយនៅតុលាការក្នុងក្រុងសេអ៊ូល គឺពី៥ឆ្នាំមុនម្តងទៅហើយ ពាក់ព័ន្ធកម្មករពីរនាក់មានជំងឺដែលសង្ស័យថាបណ្តាលមកពីសារធាតុគីមីនៅក្នុងក្រុមហ៊ុន។នៅកូរ៉េខាងត្បូងជាញឹកញាប់តែងរងការរិះគន់ពីភាពស្និទ្ធគ្នារវាងរដ្ឋាភិបាលនិងក្រុមហ៊ុន Samsung ក្នុងការមើលថែរក្សាគ្នាឬហៅថារដ្ឋាភិបាល Samsung។ ចំណែកសំណងការខូចខាតឬជំងឺចិត្តក្រុមហ៊ុនតែងផ្តល់ឲ្យក្រុមគ្រួសារកម្មករដែលស្លាប់។

ច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូងមិនតម្រូវឲ្យក្រុមហ៊ុនលាតត្រដាងព័ត៌មានសម្ងាត់នៃការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុនទេ ប៉ុន្តែទោះយ៉ាងណាក៏ដោយច្បាប់កំណត់ថា វាជាកាតព្វកិច្ច បើសិនជាមានការសង្ស័យថាផលិតផលរបស់ខ្លួនមានសារធាតុគីមីបង្កគ្រោះថ្នាក់នោះ។ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Samsung លើកឡើងថា ការចោទប្រកាន់នេះគឺជាចេតនាមួយដែលចង់ធ្វើឲ្យរាំងស្ទះដល់ដំណើរការការងារ ហើយប្រើហេតុផលការពារសុខភាពនិងសុវត្ថិភាព ដើម្បីទាមទារឲ្យលាតត្រដាងព័ត៌មាននោះវាជារឿងមិនត្រូវទេ៕

Loading...