ម្ចាស់គ្លីនិកនិង បន្ទប់ពិគ្រោះព្យាបាលជម្ងឺមួយចំនួន បានយកមន្ទីរពេទ្យរដ្ឋជាកន្លែង បោះចោលសាកសពនិងជំងឺជិតដាច់ខ្យល់

Loading...
Loading...

​ព្រះសីហនុ៖ មហាជនដែលបានទៅ សម្រាកមើលថែអ្នកជម្ងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ពួកគាត់បាននាំគ្នានិយាយថា ប៉ុន្មានថ្ងៃនេះ ឃើញមានម្ចាស់គ្លីនិក និង បន្ទប់ពិគ្រោះព្យាបាលជម្ងឺមួយចំនួនបានយកអ្នកជម្ងឺរៀបស្លាប់និងស្លាប់ បានដឹកទៅប្លុងចោលក្នុងមន្ទីរពេទ្យបង្អែកខេត្ត ពេលខ្លះមិនទាំងប្រាប់គ្រូពេទ្យប្រចាំការផង។

​ទាក់ទងបញ្ហានេះ លោកគ្រូពេទ្យក្នុងមន្ទីរពេទ្យបង្អែកម្នាក់បាន បង្ហើបអោយដឹងថា ក្រុមអ្នកបើកគ្លីនិកនិងបន្ទប់សម្រាកព្យាបាលមួយចំនួន តែងតែដឹកយកអ្នកជម្ងឺនិងសាពលយកមកប្លុងចោលជាញឹកញាប់ ហាក់ដូចជាមើលងាយមន្ទីរពេទ្យរដ្ឋណាស់ ហើយក្រុមទាំងនោះ គឺមិនដែលចូលមកបំរើការងារក្នុងមន្ទីរពេទ្យក្នុងម៉ោងរដ្ឋទេ គឺមកចុះតែវត្តមាន ហើយចេញទៅវិញបាត់ ពេលក្រុមប្រឹក្សាដាក់វិន័យគេមិនខ្ចីធ្វើតាមទេ ដោយពួកគេមានខ្សែខាងលើ ដោយមិនគោរពកោតខ្លាចមេកើយខ្លួនឡើយ គាត់ឆ្ងល់ណាស់ថាតើ អ្នកដែលការពារមនុស្សប្រភេទនេះ ដើម្បីអ្វី? ជួយបក្ស ឬក៏ជួយបំផ្លាញប្រជាប្រិយភាញរបស់ថ្នាក់ដឹកនាំ ? ថ្នាក់ដឹកនាំលោកបាននិយាយហើយថា បើស្រឡាញ់បក្សត្រូវខំបំរើរាស្រ្ត តែនេះពួកគេមិន ខំបំរើរាស្ត្រទេ គឺស្គាល់តែពីលុយ អត់លុយស៊ីលែងកើតយកមកបោះចោលនៅពេទ្យរដ្ឋ លោកដឹងទេថា បើអ្នកស្លាប់នោះ ក្រឬគ្មានសាច់ញាត្តិ មន្ទីរពេទ្យត្រូវចំណាយយ៉ាងតិច លុយ៥០$អាមេរិក អោយអ្នកដុតខ្មោច។

​ទាក់ទងការយកសពទៅប្លុងចោលនៅមន្ទីរពេទ្យនេះ កាលពីយប់ថ្ងៃទី១១ ខែមករាឆ្នាំ២០១៧ ម៉ោងជាង៣ជិតភ្លឺ អ្នកឃើញហេតុការបាននិយាយថា រថយន្តគ្លីនិចសេតេបានដឹកស្ត្រី ជនជាតិបរទេសមកដាក់ចោលហើយ ទៅវិញបាត់ ចំណែកបុរសម្នាក់ដែលជាអ្នកជិតស្និតនិងក្រុមគ្រួសារសាកសពនោះបានប្រាប់អ្នកកាសែតថា ពួកគាត់បានចេញមកពីគ្លីនិចសេតេមែន។ ហើយកាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ ក៏មានមួយករណីដែរ ដឹកចេញពីបន្ទប់សំរាកព្យាបាល សោម ដារ៉ាគឺស៊ីលែងកើត សង្ស័យប្រើថ្នាំខុសបច្ចេកទេស ដឹកដល់ពេទ្យរដ្ឋដាច់ខ្យល់ល្មម នេះបើតាមការអោយដឹងពីអ្នកឃើញហេតុការណ៍និងសាច់ញាត្តិជនរងគ្រោះ។ទាក់ទងនិងបញ្ហារខាងលើនេះ VD7 មិនទាន់អាចសុំការបំភ្លឺពីអ្នកពាក់ពន្ធ័បន្ថែមទៀតបានឡើយ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នេះ៕ ប្រភព៖ vd7news

Loading...