តិចនិចពិសេស ៦យ៉ាងធ្វើឲ្យខាងស្រីឆាប់មានផ្ទៃពោះ

Loading...
Loading...

ការរួមភេទបានទៀងទាត់ជាវិធីមួយដ៏ប្រសើរបំផុតធ្វើឲ្យឆាប់មានផ្ទៃពោះ។ គូស្វាមីភរិយាតែងតែរួមភេទនៅពេលដែលពួកគេគិតថា វាជាពេលវេលាប្រសើរបំផុតដើម្បីបង្កកំណើត ផ្ទុយទៅវិញនៅពេលដែលពួកគេគិតថា មិនអាចបង្កកំណើតបានពួកគេមិនធ្វើការរួមភេទឡើយ។ ខាងក្រោមនេះជាតិចនិចមួយចំនួនដើម្បីធ្វើឲ្យឆាប់មានផ្ទៃពោះ៖

ជំហ៊ានដំបូងនិយាយថា ទេចំពោះថ្នាំពន្យាកំណើត
បញ្ឈប់ការប្រើថ្នាំពន្យាកំណើតទុកជាមុន ព្រោះថ្នាំពន្យាកំណើតខ្លះអាចកាត់បន្ថយការបង្កកំណើតមួយរយៈ បើទោះបីជាអ្នកលែងបន្តប្រើប្រាស់វាក៏ដោយ។

ជ្រើសរើសថ្ងៃដែលត្រឹមត្រូវ
វិធីដែលប្រសើរបំផុតដើម្បីមានកូនគឺ ត្រូវប្រាកដថា មេជីវិតឈ្មោលកំពុងរង់ចាំ មុនពេលអ្នកបញ្ចេញស៊ុត។ មេជីវិតឈ្មោលបុរសអាចរស់បានរយៈពេលប្រហែល ៣-៥ថ្ងៃនៅក្នុងរាងកាយមនុស្សស្រី ប៉ុន្តែស៊ុតវិញអាចរស់បានត្រឹមតែ ១២-២៤ ម៉ោងតែប៉ុណ្ណោះ។ ដូច្នេះ វិធីដែលល្អបំផុតត្រូវបង្កាត់ភ្លើងស្នេហ៏ក្នុងរយៈពេល ៥ថ្ងៃមុនការបញ្ចេញស៊ុត។

ពេលវេលាបញ្ចេញស៊ុត
ដើម្បីបង្កើនឱកាសឲ្យឆាប់មានផ្ទៃពោះ អ្នកគួរដឹងថា ពេលណាដែលអ្នកបញ្ចេញស៊ុត។ អ្នកត្រូវមានគំនិតមួយថា ការបញ្ចេញស៊ុតកើតឡើងប្រហែលនៅថ្ងៃទី ១៤ មុនថ្ងៃចុងក្រោយនៃវដ្តរដូវ។ ដូច្នេះ ចំពោះមនុស្សស្រីមានវដ្តរដូវ ២៤ថ្ងៃម្តង ការបញ្ចេញស៊ុតនឹងកើតឡើងនៅថ្ងៃទី ១០ ហើយចំពោះមនុស្សស្រីមានវដ្តរដូវ ៣៥ថ្ងៃម្តង ការបញ្ចេញស៊ុតនឹងកើតឡើងនៅថ្ងៃទី ២១។

រួមភេទ ៣ដងក្នុង ១សប្តាហ៏
បង្កាត់ភ្លើងស្នេហ៏ជាមួយគ្នាឲ្យបានយ៉ាងហោចណាស់ ៣ដងក្នុង ១សប្តាហ៏។ មិនត្រូវរួមភេទជារៀងរាល់ថ្ងៃឡើយ ព្រោះវាអាចបណ្តាលឲ្យខ្សោយការផលិតមេជីវិតឈ្មោល។
បរិវេណជុំវិញទ្វារមាស
ហាមប្រើស្ព្រាយ៏បាញ់ទ្វារមាស ឆ្នុកបំបាត់ក្លិន និងទឹករំអិលសិប្បនិម្មិត ព្រោះផលិតផលទាំងអស់នេះអាចទៅបំផ្លាញគម្រោងនៃការចង់បានកូនរបស់អ្នក។

លើកឆ្អឹងត្រគាកឡើង
អ្វីដែលសំខាន់ អ្នកចេះធ្វើឲ្យមេជីវិតឈ្មោលមានទំនាក់ទំនងជាមួយនឹងស្បូនឲ្យបានយូរតាមដែលអាចធ្វើទៅរួច។ អ្នកអាចលើកត្រគាកឡើងក្នុងពេលកំពុងរួមភេទ ព្រោះវិធីនេះមេជីវិតឈ្មោលនឹងអាចចូលទៅដល់កន្លែងត្រឹមត្រូវ កន្លែងដែលជាតម្រូវការសម្រាប់បង្កកំណើត។ គូស្វាមីភរិយាមួយចំនួនប្រើខ្នើយកល់ ដើម្បីសម្រេចគោលដៅមួយនេះ៕

ប្រភព៖khmerpropey

Loading...

Leave a Reply

Your email address will not be published. Required fields are marked *