បុរសម្នាក់ចំណាយពេល២ឆ្នាំ ទើបមើលរូបនារីមានជើង៣ នេះយល់

Loading...
Loading...

នារីម្នាក់​បានថត​រូបរួច​បង្ហោះ​នៅលើបណ្តាញ​សង្គម​ហ្វេសបុក ធ្វើឲ្យអ្នក​និយម​លេង​ប្រព័ន្ធ​អ៊ីនធឺណេត​មួយចំនួន​បានយក​វាធ្វើជា​ប្រធាន​បទ​សម្រាប់ពិភាក្សា​គ្នាដោយ​ចំណាយ​ពេលវេលា​យ៉ាងយូរ​ទើបគេ​រកឃើញ​ចំនុច​អាថ៌កំបាំង​មួយ​ដែល​ធ្វើឲ្យ​អ្នកទស្សនា​រូបភាព​នេះ​មាន​ការភ័ន្តច្រឡំ។

ថ្មីៗនេះ រូបថត​ក្មេងស្រីម្នាក់ អង្គុយនៅ​លើគ្រែ បានទាក់ទាញ​ការយក​ចិត្តទុក​ដាក់យ៉ាង​ពេញទំហឹង ពីអ្នក​ប្រើប្រា​ស់បណ្តាញ​សង្គម​មួយនេះ បន្ទាប់​ពីត្រូវបាន​គេយកទៅ​បង្ហោះ​នៅលើ Imgur ហើយធ្វើកា​រ​ចែកចាយ​ជាបន្ត​បន្ទាប់។ តាមការ​ពិតទៅ រូបថតនេះ​ដែលបាន​បង្ហាញខ្លួន​ហើយបាន​ទុកជាចម្ងល់​ជាយូរណាស់​មក​នោះ មក​ដល់ពេល​នេះវា​បានក្លាយ​ជាល្បែ​ងបំភាន់​ភ្នែក​សម្រាប់​មនុស្ស​ជា​ច្រើននាក់។

នៅ​ពេលគេ​ប្រទះឃើញ​រូបភាពនេះ​ដំបូង មាន​មនុស្ស​ជាច្រើន​មានអារម្មណ៍​ភ្ញាក់ផ្អើល​ដោយមើល​ឃើញថា ក្មេងស្រី​ម្នាក់នេះ មានជើង​រហូតដល់​ទៅ៣ ដែល​ជារឿងរ៉ាវ​មួយដ៏​កម្ររមិនគួរ​ឲ្យជឿរ។ ប៉ុន្តែនៅ​ពេលវេលា​បន្ទាប់ ក្រោយពី​ចំណាយពេល​ស​ម្លឹង​មើល​យ៉ាងយក​ចិត្តទុក​ដាក់ នោះយើង​នឹងចាប់​ផ្តើម​មើល​ឃើញ​ចំនុចការ​ពិតមួយ ដែល​វាបាន​ធ្វើឲ្យមនុស្ស​ម្នា​ជាច្រើន​ភ័ន្តច្រឡំ នោះគឺ រូបថូ​ផ្ការ ដោយ​ក្មេងស្រីនេះ​បាន​អង្គុយ​កាន់​ថូផ្កា​រ​ដាក់នៅ​ចំហៀង​ខាងឆ្វេង ដែល​វាស្រដៀង​ និង​ជើងស្តាំ ទាំង​ពណ៌សម្បុរ ទាំង​ទំហំ។

រូបភាព​មួយសន្លឹក​សោះបាន​ធ្វើឲ្យអ្នក​លេង​បណ្តាញ​សង្គមម្នាក់ ចេញ​មុខសារ​ភាពថា គាត់ពិត​ជាបាន​ចំណាយ​ពេល​អស់​រយៈពេល​២ឆ្នាំ មក​ហើយទើប​គាត់មើល​យល់រូបភាព​ភ័ន្តច្រឡំនេះ​។ បើទោះបីជា​យ៉ាងណា​ក៏ដោយ មនុស្ស​មួយចំនួន​ផ្សេងទៀត​បានអះអា​ង​ថា វាពិតជា​អាថ៌កំបាំង​ណាស់ ហើយងាយ​នឹងភ័ន្តច្រឡំ​មែនទែន ប៉ុន្តែ​នៅពេល​ដែលយើង​ចំណាយ​ពេលមើល​វាដោ​យប្រុង​ប្រយ័ត្ត​នោះ នរណា​ម្នាក់​ក៏អាច​ដឹងលក្ខណៈ​ពិត​នៃរូបភាព​នេះ​ដែរ៕ប្រភព cool1007

Loading...

Leave a Reply

Your email address will not be published. Required fields are marked *