ម្ដាយបង្កើត ថៃ នរៈ​ពិ​ទូ ចេញ​សារ​រន្ធត់ចិត្ត​មួយ ក្រោយ​កូនប្រុស ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​សង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​

Loading...
Loading...

​អ្នកស្រី ងិន ម៉ា​នី​យ៉ា បាន​បញ្ចេញ​សារ​ខ្លី​រន្ធត់ចិត្ត​មួយ​នៅថ្ងៃនេះ បន្ទាប់ពី​ព័ត៌មាន​ពី​ការឃាត់ខ្លួន​របស់​កូន​អ្នកស្រី​កំពុង​បន្ត​ចុះ​ផ្យា​យ​នៅតាម​សារព័ត៌មាន​នានា​។​

​នៅលើ​បណ្ដាញ​សង្គម​ថ្ងៃនេះ អ្នកស្រី ងិន ម៉ា​នី​យ៉ា អតីត​ភរិយា​របស់​ឯកឧត្តម ថៃ នរៈ​សត្យា បាន​បញ្ចេញ​សារ​ថា “​ពេលខ្លះ ចង់​ស្លាប់​តែម្ដង ឲ្យ​វា​ផុត​ទុក្ខ​”​។ ជុំវិញ​សារ​ខ្លី​នេះ មិត្តភក្ដិ​លើ​បណ្ដាញ​សង្គម​របស់​អ្នកស្រី​ជាច្រើន​បាន​ចូលមក​ផ្ញើ​សារ​លើកទឹកចិត្ត អ្នកខ្លះ​ជជីក​សួររក​ហេតុផល​ពិតប្រាកដ​។​

​យ៉ាងណា គេ​មិនឃើញ​អ្នកស្រី ឆ្លើយតប​ឡើយ ដោយ​មិនដឹងថា អ្នកស្រី​មាន​វិបត្តិ​អ្វី​ធ្ងន់ធ្ងរ​ឡើយ​។​ប៉ុន្តែ​អ្វីដែល​គេ​ចាប់អារម្មណ៍ គឺ​សារ​ម្ចាស់​ខារ៉ាអូខេ ម៉ា​នី​យ៉ា ខេ​ធី​វី រូបនេះ ត្រូវបាន​បញ្ចេញ បន្ទាប់ពី​ព័ត៌មាន​ថា ថៃ នរៈ​ពិ​ទូ ដែលជា​តំណក់ឈាម​អ្នកស្រី ជាមួយ​ឯកឧត្តម ថៃ នរៈ​សត្យា ទីប្រឹក្សា​ក្រសួង​វប្បធម៌ ត្រូវ​ប៉ូលិស​ឃាត់​ខ្លួ​ុ​ន​ដោយ​សង្ស័យ​ក្នុង​បទ​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ខេត្តបាត់ដំបង តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។​

​តាម​ព័ត៌មាន នៅ​រសៀល​ម្សិលមិញ​នេះ តារា​សម្តែង និង​ជា​អតីត​ហ្វ្រេ​ស៊ី​លេខ​១ ថៃ នរៈ​ពិ​ទូ និង​គូកន​៥​នាក់​ទៀត ដែល​ក្នុងនោះ​មាន​នារី​ម្នាក់​ដែល​គេ​សង្ស័យថា​ជា​ភរិយា​របស់ខ្លួន​ផង ត្រូវបាន​ប៉ូលិស​ខេត្តបាត់ដំបង​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ នឹង​ករណី​ជួញដូរ​ថ្នាំញៀន​។​

​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅ ខារ៉ាអូខេ​មួយកន្លែង​យីហោ ដឺ​សោ​ន ហ្វា​មី​លី The Sound Family KTV បន្ទាប់​លេខ​២ ដោយ​រកឃើញថា ពួកគេ បាន​ប្រើប្រាស់ រក្សាទុក​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

សមត្ថកិច្ច​បាន បាន​ដកហូត មាន​ថ្នាំញៀន​ប្រភេទ​កេ​តា​មីន​(KETAMINE​ខេ )​ចំនួន​៣​ថង់​ទម្ងន់​០,៨៨​ក្រាម​,​ឧបករណ៍​(​ពុ​ម្ភ​)​សំរាប់​កែច្នៃ​ថ្នាំញៀន​អ៊ិ​ច​ស្តា​ស៊ី​ចំនួន​២,​ថ្នាំ​អំពូល​Diazepam​ចំនួន​២​អំពូល​,​ថ្នាំ​គ្រាប់​ZEPAM​ចំនួន​១៦​បន្ទះ​និង​សម្ភា​រះ​វិច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត​។​

​យោងតាម​របាយការណ៍​របស់​មន្ត្រី​សម​ត្ថិ​កិច្ច​បានបញ្ជាក់​ថា​ជន​ទាំង​៦​នាក់​នោះ​រួមមាន​

​ទី​១​ឈ្មោះ ហេង យូ​សុង ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។​

​ថៃ នរៈ​ពិ​ទូ និង​ភរិយា ដែល​ជាប់​សង្ស័យ​ករណី​គ្រឿងញៀន​

​ទី​២​ឈ្មោះ ថៃ នរ ពិ​ទូ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ឬ​ស្សី​២ ខណ្ឌប្រាំពីរមករា រាជធានី​ភ្នំពេញ​។​

​ទី​៣​ឈ្មោះ ភា ប៊ុនហេង ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។ ទី​៤​ឈ្មោះ ហាប់ សុវត្ថិ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​រស់នៅ​ក្រុង​បាត់ដំបង​។​

​ទី​៥​ឈ្មោះ អោក រត​នះ ប៉ុ​ណ្ណិ​កា ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​រស់នៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​ទី​៦​ឈ្មោះ ហ៊ុន ម៉ា​ណេ ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​ស្នាក់នៅ​បន្ទប់​ជួល ក្នុងភូមិ​រំចេក​៤ សង្កាត់ រត​នះ ក្រុង​បាត់ដំបង​។​sabay

Loading...