លេង​សើច​ម៉េច​បាន! បារ៉ាក់ អូបាម៉ា ឈរ​ធ្វើ​ជា​អ្នក​កំដរ មង្គលការ​​បុគ្គលិក​ខ្លួន​ឯង

Loading...
Loading...

កាល​ពី​ចុង​សប្ដាហ៍ កន្លង​ទៅ​នេះ ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​ធ្វើ​ជា​អ្នក​កំដរ នៅ​ក្នុង​ពិធី​មង្គលការ​មួយ ឲ្យ​បុគ្គលិក​របស់​លោក​ម្នាក់ ដែល​ធ្វើ​ការ​យូរ​ឆ្នាំ និង​ជា​ដៃ​គូ​វាយ​កូន​ហ្គោល​ញឹកញាប់ ជា​មួយ​គ្នា។

លោក អូបាម៉ា បាន​មក​ដល់​ព្រលានយន្តហោះ Jacksonville International Airport ស្ថិត​ក្នុង​រដ្ឋ Florida នៅ​ថ្ងៃ​សៅរ៍ ដើម្បី​ទៅ​ចូល​រួម ធ្វើ​ជា​អ្នក​កំដរ របស់​លោក Marvin Nicholson ដែល​ជា​នាយក​ផ្នែក​ដំណើរ​ទស្សនកិច្ច នៅ​សេតវិមាន White House និង​ជា​ជំនួយ​ការ​ផ្ទាល់​ខ្លួន​របស់​ប្រធានាធិបតី ទី​៤៤ វ័យ​៥៥​ឆ្នាំ​រូប​នេះ ​ផង​ដែរ។កូន​កំលោះ លោក Marvin បាន​រៀប​មង្គលការ ជា​មួយ​កូន​ក្រមុំ ឈ្មោះ Helen Pajcic នៅ​ឯ​សណ្ឋាគារ​ផ្កាយ​៤ «One Ocean Resort and Spa» ស្ថិត​ក្នុង​ទីក្រុង Jacksonville នៃ​រដ្ឋ Florida សហរដ្ឋអាមេរិក៕

ប្រភព៖ sabay

Loading...

Leave a Reply

Your email address will not be published. Required fields are marked *