ហួសពី​ការ​ថ្លែង​ ជាង៦ម៉ោងក្នុងទឹក «ជីវិតពិតជាថ្លៃ» !! (មាន​វីដេអូ​)

Loading...
Loading...

ខេត្តស្ទឹងត្រែង៖ នារីវ័យក្មេងម្នាក់នៅសុខៗស្រាប់តែលោតទឹក ខណៈនាងកំពុងតែបេះផ្លែល្វារ បាត់ខ្លួនអស់ជាង៦ម៉ោង ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី០៩មករា នៅចំនុចកំពង់ទឹកមុខបន្ទាយយោធាសឹករង ស្ថិតភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ អ្នករកត្រីនៅក្បែរនោះ បានឲ្យដឹងថា៖ដំបូងឡើយ ឃើញនាងកំពុងបេះផ្លែល្វារពីរនាក់ក្មេងស្រីម្នាក់ទៀត ដែលដើមល្វារនោះដុះនៅមាត់ទន្លេ នៅសុខៗក៏ស្រាប់តែនាងលោតទឹកតែម្តងដោយមិនដឹងពីមូលហេតុ ។ភ្លាមៗនោះ អ្នករកត្រីក៏បានប្រកូកប្រកាសហៅគ្នាឲ្យមកជួយមុជទឹករាវរកនាឬីរងគ្រោះ តែរកពុំឃើញសោះឡើយ ។អ្នកភូមិនិងឪពុកម្តាយនាង នាំគ្នាមុជទឹកនិងជិះទូកស្វែងរកក្រែងនាងអណ្តែតមកវិញ ក៏តែនៅមិនឃើញ ធ្វើឲ្យឪពុកម្តាយនារីរងគ្រោះទ្រហោយំយ៉ាងខ្លាំងក្នុងសភាពអស់សង្ឃឹមដោយបាត់បង់កូនស្រីជាទីស្រលាញ់ ។

រហូតមកដល់ម៉ោងជាង៤រសៀល ទើបអ្នកភូមិរកឃើញនារីរងគ្រោះអណ្តែតឡើងមកវិញត្រង់ចំនុចចំងាយពីកន្លែងកើតហេតុប្រ ហែល៤០ម៉ែត្រខាងលើកំពង់ទឹក ដោយពាក់កណ្តាលខ្លួនលិចបាត់ក្នុងទឹក និងពាក់កណ្តាលខ្លួនផុសផុតពីទឹក ទាំងសភាពមិនដឹងខ្លួន ភ្លាមនោះឪពុកម្តាយនារីរងគ្រោះបាននាំយកនារីរងគ្រោះទៅសង្រ្គោះនៅមណ្ឌលសុខភាពភូមិកំភុន បានប្រហែលជា១៥នាទីក្រោយមកទើបនាងដឹងខ្លួនវិញ គ្រាន់តែថានាងនៅអស់កំលាំង ។
លោកភែង ថងធែង អាយុ៤២ឆ្នាំត្រូវជាឪពុកនារីរងគ្រោះ បានប្រាប់ឲ្យដឹងថា៖កូនស្រីគាត់ឈ្មោះធែង ជីឡា អាយុ១៨ឆ្នាំ ជាកូនទីពីរក្នុងចំណោងបងប្អូន៤នាក់(ស្រីពីរនាក់ប្រុសពីរនាក់)នាងទើបតែភ្ជាប់ពាក្យបានជាង៨ខែ ហើយនាងមិនដែលមានរឿងទាស់ទែងអ្វីក្នុងរង្វង់គ្រួសារ ឬក៏ជាមួយបងប្អូនឪពុកម្តាយនោះទេ នៅសុខៗស្រាប់តែមានគេរត់មកប្រាប់ថាកូនគាត់បានលោតទឹកទន្លេលិចបាត់ខ្លូនហើយ ទើបមានការភ្ញាក់ផ្អើលទាំងអ្នកភូមិផងដែរ ។លោកថងធែង បានរៀបរាប់បន្តថា៖តាំងពីតូចរហូតដល់ធំដឹងក្តីនាងធែង ជីឡា មិនមានរឿងអ្វីដែលគួរឲ្យកត់សម្គាល់ថាខុសប្រក្រតីនោះឡើយ ហើយមិនដែលមានជម្ងឺឈឺថ្កាត់អ្វីជាដុំកំភួននោះដែរ ។

នាងធែង ជីឡា(នារីរងគ្រោះ)បានរៀបរាប់ដំណើររឿងក្នុងអំឡុងពេលដែលនាងបាត់ខ្លួននេះថា៖មានសត្វពស់ធំៗមួយគូពណ៌ខ្មៅបានមកនាំយកនាងទៅលេងក្នុងរូងមួយ តែមិនដឹងនៅទីណា គ្រាន់តែដឹងថានៅក្នុងរូងសត្វពស់ ហើយសត្វពស់នោះទុកឲ្យនាងនៅ អង្គុយលេងអស់រយៈពេលយ៉ាងយូរទើបសត្វពស់ទាំងគូនោះបាននាំនាងយកមកវិញហើយថែមទាំងនិយាយប្រាប់នាងថា (គេមិនធ្វើអីនាងទេគ្រាន់តែនាំទៅលេងតែប៉ុណ្ណោះ ហើយគេនឹងនាំនាងមកវិញ) គ្រានោះ នាងមានការភ័យខ្លាចយ៉ាងខ្លាំង ពីព្រោះនាងមិនធ្លាប់ដែលបានឃើញសត្វពស់ដ៏ធំយ៉ាងនេះទេ !ក្រោយមកនាងក៏លែងដឹងខ្លួនលែងដឹងអ្វីទាំងអស់ ។

លោកធឹង សួន អាយុ៣៤ឆ្នាំជាអ្នកភូមិរស់នៅក្បែរខាងគ្នាក៏បានរៀបរាប់ឲ្យដឹងដែរថា៖នៅក្នុងភូមិកំភុននេះ កាលពីមុនគឺមិនធ្លាប់ មានរឿងហេតុភេទបែបនេះកើតឡើងនោះទេ ឯរឿងអបិយ៍ជំនឿផ្សេងៗទៀតដែលលោកធ្លាប់បានឮនោះ ក៏គ្រាន់តែជារឿងនិទានតៗគ្នាតាមរយៈចាស់ៗក្នុងភូមិតែប៉ុណ្ណោះ ស្រាប់តែពេលនេះបានឃើញផ្ទាល់ភ្នែកហើយ លោកជឿថាវារឿងអបិយ៍ជំនឿពិតៗណាស់ សំរាប់អព្ភូតហេតុដ៏អស្ចារ្យនេះនៅក្នុងភូមិកំភុនរបស់លោក ។
ជុំវិញរឿងដែលនារីវ័យក្មេងម្នាក់ លោតទឹកលិចបាត់ខ្លួនជាង៦ម៉ោង ទើបផុសមកវិញហើយនៅមានជីវិតនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបានអ្នកនៅទីនោះលាន់មាត់គ្រប់ៗគ្នាថា វាជារឿងអបិយ៍ជំនឿយ៉ាងពិតប្រាកដមែន គឺពួកគាត់នាំគ្នាជឿ១០០% ៕ប្រភព៖vd7

Loading...