អនិច្ចា​…!! រោងការ​គ្មាន​កូន​កំលោះ​ វាចា​កូន​ក្រមុំ​«ទុក្ខធយំអោបខ្នើយ…

Loading...
Loading...

ខេត្តកំពង់ចាម៖ ចុះហេតុអ្វីបងមិនអាល័យ​ថ្ងៃ​សុភមង្គល​របស់​យើង​ ទុកឲ្យ​អូន​ដូច​ក្បូន​គ្មាន​កោះត្រើយ​…កាលពីថ្ងៃទី៩មករា២០១៧ នៅភូមិត្រពាំងឈូក ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។

ដោយមានពិធីរៀបអាពាហ៍ពិពាហ៍មួយបានក្លាយជាពិធីជប់លៀងនៅគ្រាដែលកូនកំលោះនិងក្រុមគ្រួសារមិនចូល រោងការ បើទោះបីជាបានភ្ជាប់ពាក្យត្រឹម ត្រូវតាមប្រពៃណីរួចរាល់ក៏ដោយ។ ហេតុការណ៍នេះបានធ្វើឲ្យមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋក្នុងភូមិជាខ្លាំង។
ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍តាអុងបានឲ្យដឹងថា កូនកំលោះដែលរត់ចោលរោង ការឈ្មោះ ខែម ចាន់ធូ អាយុ២៥ឆ្នាំ មាន ស្រុកកំណើតនៅខេត្តស្វាយរៀង បច្ចុប្បន្ន ជានិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង និងជាបុគ្គលិកក្រុមហ៊ុនស្មាត ។ ចំណែក ឯកូនក្រមុំអភ័ព្វឈ្មោះ កែម ចំរើន អាយុ ៣១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

ប្រភពពីសាច់ញាតិកូនក្រមុំបានឲ្យដឹង ថា សាមីខ្លួនទាំង២បានស្រលាញ់គ្នានិង បានចូលស្តីដណ្តឹងរហូតដល់មានពិធីភ្ជាប់ ពាក្យដោយមានការដឹងឮពីចាស់ទុំទាំង សងខាង។ ពិធីភ្ជាប់ពាក្យបានធ្វើឡើងកាល ពីថ្ងៃទី១៥ ខឧសភា ឆ្នាំ២០១៦ ដោយ បង្គាប់បណ្ណាការ២ពាន់ដុល្លារ ។ ការចរចា សម្របសម្រួលចុះឡើងគ្រួសារខាងកូនស្រីព្រមទទួលយកបណ្ណាការ១.៤៥០ ដុល្លារ ប៉ុន្តែនៅជំពាក់៥០ដុល្លារដោយ សន្យាសងនៅថ្ងៃរៀបមង្គលការ ។

ប្រភពបានឲ្យដឹងថា ពួកគេទាំង២នាក់ មុនដំបូងថាទៅចុះសំបុត្រអាពាហ៍ពិពាហ៍នៅសាលាឃុំតាអុង២ថ្ងៃមុនពិធីរៀប មង្គលការ ។ ប៉ុន្តែក្រោយមកកូនកំលោះមិន ព្រមទៅចុះសំបុត្រអាពាហ៍ពិពាហ៍នោះ ឡើយ ហើយក៏បានចាកចេញពីផ្ទះកូន ក្រមុំបាត់ទៅ ។ ក្រុមគ្រួសារកូនកំលោះបាន ព្យាយាមដោយទទូចឲ្យគ្រួសារកូនក្រមុំ លុបចោលពិធីរៀបមង្គលការនេះដោយ មិនបញ្ជាក់ពីមូលហេតុឲ្យច្បាស់លាស់ឡើយ ។

បើទោះជាយ៉ាងណាក៏ដោយក្រុម គ្រួសារកូនក្រមុំមិនអាចគោរពតាមការស្នើ សុំនោះបានឡើយ ពីព្រោះថា អ្វីៗបាន រៀបចំរួចរាល់អស់ទៅហើយ។ បើទោះបី ជាគ្មានកូនកំលោះក៏ត្រូវតែរៀបចំពិធីមង្គល ការនេះឲ្យបានដែរ ។

នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ដែលជាថ្ងៃចូលរោងការមានសេចក្តីរាយ ការណ៍ថា ក្រុមគ្រួសារឪពុកម្តាយ ញាតិ មិត្តខាងកូនកំលោះបានធ្វើដំណើរមកដល់ ចុងភូមិត្រពាំងឈូក ហើយក៏បានឮសំឡេង ភ្លេងការនោះដែរប៉ុន្តែមិនបានមកចូលរួម ក្នុងពិធីនេះទេ គឺបានឡើងរថយន្តត្រឡប់ ទៅវិញបាត់អស់ទៅ ។

បើតាមក្រុមគ្រួសារកូនក្រមុំនិយាយថា ក្រុមគ្រួសារកូនកំលោះបានបង្ហើរពាក្យថា ប្រសិនបើកូនកំលោះយកនាង កែម ចំរើន ជាភរិយាគឺហាក់ដូចជាចាញ់បោកនាង ខ្លាំងណាស់ ។ ហេតុយ៉ាងដូច្នេះហើយទើប បានជាកូនកំលោះមិនព្រមទៅធ្វើសំបុត្រ អាពាហ៍ពិពាហ៍និងចូលរោងការ ។


នាង កែម ចំរើន បានអះអាងតាមប្រព័ន្ធ ទូរស័ព្ទថា ក្រុមគ្រួសារនាងនិងក្រុមគ្រួសារ កូនកំលោះបាននាំគ្នាទៅធ្វើចម្ការមួយ កន្លែងក្នុងខេត្តកំពង់ធំក្បែរគ្នា ។ នៅពេល ដែលបុរស ខែម ចាន់ធូ ទៅលេងចម្ការឪពុក ម្តាយនៅឯខេត្តកំពង់ធំក៏បានចាប់ចិត្ត ស្រលាញ់នាង ហើយក៏បានឲ្យចាស់ទុំឪពុក ម្តាយចូលស្តីឪពុកម្តាយនាង ។ ពេលនោះ ឪពុកម្តាយនាងបានប្រាប់ថា នាងកែម ចំរើន ចាស់ហើយជាស្ត្រីមេម៉ាយ តើកូន ប្រុសពិតជាស្រលាញ់ដោយស្មោះមែនឬ? ឪពុកម្តាយកូនប្រុសឆ្លើយថា កូនប្រុស របស់ខ្លួនស្រលាញ់កូនស្រី កែម ចំរើន ដោយស្មោះ ទើបចូលស្តីដណ្តឹង។ ដោយ ឃើញខាងកូនកំលោះចូលស្តីដណ្តឹងត្រឹម ត្រូវ ឪពុកម្តាយខាងកូនស្រីក៏ព្រមលើក កូនឲ្យដោយកំណត់ថ្ងៃភ្ជាប់ពាក្យ និងបន្ត ដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍។
នាង កែម ចំរើន អះអាងថា ខ្លួននិងកូន កំលោះមានទំនាក់ទំនងនឹងគ្នាជាធម្មតា ដោយគ្មានបញ្ហាអ្វីនោះឡើយ។ នាង សង្ស័យថា កូនកំលោះអាចស្តាប់ពាក្យឪពុក ម្តាយរបស់ខ្លួនទើបមិនចូលរោងការ។ យ៉ាងណាក៏ដោយនាង និងក្រុមគ្រួសារ នៅតែមិនយល់ថា ហេតុអ្វីបានជាព្រមភ្ជាប់ ពាក្យ ប៉ុន្តែបែរជាមិនចូលរោងការទៅវិញ នោះ។ មិនតែប៉ុណ្ណោះនាងបានឮពាក្យពី ខាងឪពុកម្តាយកូនកំលោះថា បើទោះជា យ៉ាងណាមិនឲ្យកូនប្រុសរបស់ខ្លួនរៀប ការជាមួយនាងទេ។ ដើម្បីដោះស្រាយ បញ្ហានេះនាង កែម ចំរើន អះអាងថានឹង ទុកឲ្យច្បាប់ចាត់ការចុះ ។

កូនកំលោះមិនអាចទាក់ទងដើម្បី បញ្ជាក់បន្ថែមអំពីមូលហេតុដែលនាំឲ្យខ្លួន មិនចូលរោងការនោះបានទេ៕ប្រភព៖vd7

Loading...

Leave a Reply

Your email address will not be published. Required fields are marked *