ឆ្កែមួយក្បាលបង្ហាញអារម្មណ៍អន់ចិត្ត ពេលម្ចាស់វាប្រាប់ថា មិនទាន់ត្រឡប់មកផ្ទះ

Loading...

មានមនុស្ស​​ជាច្រើនចាប់អារម្មណ៍ទឹកមុខឆ្កែ​មួយក្បាល នៅពេល​បានឃើញ​រូបសត្វ​សុនខមួយនេះ​នៅ​យាមផ្ទះ​តែម្នាក់​វា​យ៉ាងកណ្តោច​កណ្តែង វា​បាន​សម្តែង​ទឹកមុខ​គួរឲ្យ​អាណិត បន្ទាប់​ពីម្ចាស់​របស់​វា​បាន​ចាក​ចោល​ផ្ទះជា​ច្រើនថ្ងៃ ហើយ​ត្រូវបាន​អ្នក​ជិត​ខាង គេ​ហៅទូរសព្ទ័​ទៅម្ចាស់​ដែល​កំពុង​នៅ​ក្រៅផ្ទះ ឲ្យ​និយាយ​ប្រាប់​ពីមូល​ហេតុ​ជា​មួយឆ្កែនេះផ​ង​ដែរ ដោយ​ដឹង​ដំណឹង​ថា ម្ចាស់វា​មិន​ទាន់​អាច​ត្រឡប់​មកផ្ទះ​វិញ​បាន ទើប​ធ្វើ​ឲ្យក្តី​រំពឹង បែរជា​ការ​ស្រអាក​ចិត្តទៅវិញ។​​

អ្នក​និយម​លេង​បណ្តាញ​សង្គមហ្វេស​ប៊ុក ជាច្រើន​បាន​សង្កេតឃើញ​បុគ្គលិ​ក​លក្ខណៈ​ផ្លូវចិត្តរបស់​ឆ្កែមួយ​ក្បាលនេះ ថាវា​មានលក្ខណៈ​ដូចមនុស្ស ក្នុង​វ័យនៅ​ជា​កូនក្មេង ដោយ​ចេះអន់​ចិត្ត​ទម្លាក់​ទឹ​ក​មុខ នៅពេល​មាន​ដំណឹងមិនល្អ​។ តាមការ​ពិត​មួយគេ​បានរ​កឃើញថា​នៅក្នុង​ខ្លួនរ​បស់សត្វឆ្កែ​គឺ​ មានសារធាតុមួយ​ដែលគេ​ហៅថា Vivacious វាដែលអាចធ្វើឲ្យវា​មាន​លក្ខណៈ​​ស្មុគ្រស្មាញ និង​ភាពឆ្លាត​វ័យទៀត​ផង៕ប្រភព៖cool1007

Loading...