កូនប្រុស​នាយ ក្រឹម ចូល​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ប្រទេស​ថៃ

Loading...
Loading...

ភ្នំពេញ​ ៖​ តារា​កំប្លែង​ចាស់​វស្សា​មានឈ្មោះ​ល្បីល្បាញ​ប្រចាំ​ប្រទេស​កម្ពុជា​នាយ ក្រឹម បច្ចុប្បន្ន​កំពុង​មានទុក្ខ​ក្រៀមក្រំ​មិន​សប្បាយចិត្ត​ ខណៈ​ដែល​កូនប្រុស​ជាទី​ស្រឡាញ់​របស់​នាយ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​វះកាត់​បន្ទាន់​នៅ​មន្ទី​រពេទ្យ​មួយកន្លែង​នា​ទឹកដី​ប្រទេស​ថៃ។

ប្រភព​បង្ហើប​ចេញពី​រង្វង់​អ្នក​សិល្បៈ​រួម​អាជីព​បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​កូនប្រុស​តារា​កំប្លែង​នាយ ក្រឹម កំពុង​សម្រាក​ព្យាបាល​ និង​រង់ចាំ​ការវះកាត់​ជំងឺ​នៅ​ប្រទេស​ថៃ​ បន្ទាប់ពី​ត្រូវបាន​ក្រុមគ្រួសារ​សម្រេច​បញ្ចូល​ទៅ​ព្យាបាល​នៅ​ទីនោះ​។ ខណៈដែល​ស្ថានភាព​ជំងឺ​ហាក់​មាន​សភាព​ធ្ងន់ធ្ងរ​គ្រាន់បើ​ ដោយ​តម្រូវ​ឲ្យ​ប្រើ​រយៈពេល​យូរ​បន្តិច​ទើប​ព្យាបាល​ជាសះស្បើយ​ដូចដើម។

ដោយឡែក​បើតាម​ការបញ្ជាក់​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តារា​កំប្លែង​រួម​ក្រុម​ស្រី​លាភ បាន​លើកឡើង​ថា ជម្រាបជូន​ដំណឹង​ដល់​បងប្អូន​ទាំងអស់​គ្នា​ពេលនេះ​កូនប្រុស​តារា​កំប្លែង​នាយ​ក្រឹម មាន​ជំងឺ​ជា​ទម្ងន់​ពេលនេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ប្រទេស​ថៃ​ ដោយមាន​អាកា​រៈ​ជំងឺ​ដុំ​គីស​នៅ​ឆ្អឹងខ្នង​តម្រូវ​ឲ្យ​មានការ​វះកាត់​ជាបន្ទាន់​ ហើយ​បើតាម​បញ្ជា​គឺ​ក្រុម​គ្រូពេទ្យ​ឲ្យគេង​ព្យាបាល​រយៈពេល​យូរ ដើម្បី​តាមដាន​ព្យាបាល​ជំងឺ​។

យ៉ាងណាមិញ​ ជុំវិញ​ដំណឹង​នៃ​ការធ្លាក់​ខ្លួន​ឈឺ​របស់​កូនប្រុស​តារា​កំប្លែង​នាយ ក្រឹម ខាងលើ​នេះដែរ​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៦​នេះ ​កម្ពុ​ជាថ្មី​បាន​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ដើម្បី​ធ្វើការ​សួរនាំ​បន្ថែម​ពី​ស្ថានភាព​ជំងឺ​កូន​ប្រុស​នាយ ក្រឹម ដែរ​ ប៉ុន្តែ​មិន​អាច​ធ្វើការ​ទាក់ទង​បានឡើយ​។

ដូច្នេះ​តាមរយៈ​នេះ​ដែរ ​កម្ពុជា​ថ្មី​ក៏​សូម​ជូនពរ​ឲ្យ​អាការៈ​ជំងឺ​កូនប្រុស​របស់​នាយ ក្រឹម ព្យាបាល​បាន​ប្រកបដោយ​ភាព​ជោគជ័យ​ និង ​ឆាប់​ជាសះស្បើយ​បាន​វិល​ត្រឡប់​មកផ្ទះ​វិញ​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ​៕ប្រភព៖កម្ពុជាថ្មី

Loading...