នារីម្នាក់លោតចូលទឹកទន្លេ៥-៦ម៉ោងផុសមកវិញមិនស្លាប់ សង្ស័យមាននាគជួយនាង(មានវិដេអូ)

Loading...
Loading...

ខេត្តស្ទឹងត្រែង៖ ពិតជារឿងដ៏ចម្លែកមួយឬក៏អាចជារឿងអបិយជំនឿរ ខណៈដែលនារីម្នាក់លង់ទឹកអស់រយៈពេល៥-៦ម៉ោង រួចផុសមករស់ឡើងវិញ ដែលហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ មុខបញ្ជាការយោធាស្រុកសេសាន។

អ្នកស្រុកឲ្យដឹងថា នារីរងគ្រោះឈ្មោះ ផែង សីឡា អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកើតហេតុ មានឪពុកឈ្មោះ ផែង ថងថែង អាយុ៤២ឆ្នាំ មុខរបរកសិករ និងម្ដាយឈ្មោះ ឃឿង យ៉ាន់ អាយុ៤១ឆ្នាំ រស់នៅភូមិកំភុន។

ប្រជាលរដ្ឋរស់នៅក្បែរជិតកន្លែងកើតហេតុបានឲ្យដឹងថា ក្មេងស្រីខាងលើនេះបានលង់ទឹកទន្លេតាំងពីព្រឹកម៉ោង១១ថ្ងៃត្រង់ ហើយបើទោះជាអ្នកភូមិ និងសាច់ញាត្តិ ក្រុមគ្រួសារនាំគ្នាមុជទឹករាវរកក្មេងស្រីរងគ្រោះនោះយ៉ាងណាក៏មិនឃើញ។

ប្រភពបន្តថា រហូតដល់ម៉ោង៤ និង៣០នាទីរសៀលថ្ងៃដដែល ស្រាប់តែនារីដែលលង់ទឹកនោះក៏ផុសមកពាក់កណ្ដាលខ្លួនឡើងធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

ប្រជាពលរដ្ឋបានបន្ថែមថា នារីរងគ្រោះបានផុសពាក់កណ្ដាលខ្លួននៅក្នុងស្ថានភាពមិនដឹងខ្លួន ហើយត្រូវបានក្រុមគ្រួសារដឹកយកមកមណ្ឌលសុខភាពកំភុនដើម្បីជួយសង្គ្រោះ ហើយប្រហែលជា២០នាទីក្រោយមក នារីរងគ្រោះក៏ដឹងខ្លួនឡើងវិញ។

បើតាមសម្ដីនារីរងគ្រោះបានឲ្យដឹងថា កាលដែលនាងមិនស្លាប់ព្រោះមានពស់២ក្បាលមកយកនាងទៅលេងអស់រយៈពេល៥ទៅ៦ម៉ោងរួចក៏ឲ្យនាងត្រលប់មកវិញ។

ប្រភពពីប្រជាពលរដ្ឋបានបន្ថែមថា រឿងនេះគឺជាលើកទី១ហើយដែលបានកើតឡើងនៅភូមិ-ស្រុករបស់គាត់ដែលជារឿងចម្លែកមួយមិនធ្លាប់មានពីមុនមកទាល់តែសោះ។

ជុំវិញរឿងចំឡែកនេះ អ្នកយកព័ត៌មាននគរវត្តមិនអាចរកការពន្យល់ពីប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្ទឹងត្រែងបានទេ ព្រោះមិនមានលេខទូរស័ព្ទ។

ដោយឡែកលោក ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែងបានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១០ ខែមករា ថា ករណីខាងលើនេះលោកមិនទាន់បានពិនិត្យមើលរឿងនេះនៅឡើយទេព្រោះលោកកំពុងជាប់រវល់ការងារចុះមកព្រំដែន។

លោក ថៃ ផែង ជាឪពុកនារីរងគ្រោះបានឲ្យដឹងថា កូនស្រីរបស់គាត់មានគ្រូសារហើយ និងមានកូននៅក្នុងផ្ទៃជាង២ខែ ហើយនៅពេលកើតហេតុគាត់មិនបានដឹងកូនស្រីដើរបាត់ទៅណានោះទេ លុះក្រោយមកបានទទួលដំណឹងថា កូនស្រីទៅលោតទឹកសម្លាប់ខ្លួន។ ដំណឹងនេះលោកបានដឹងតាមមិត្តភក្តិរបស់កូនស្រីឈ្មោះ ស្រី ចាន់ គ្រាដែលនាង (ស្រីចាន់) បានរត់មកស្រែកហៅឲ្យគាត់ទៅជួយចុះរាវរកកូនស្រីបន្ទាប់ពីកូនស្រីបានលោតទឹក ហើយបន្សល់ទុកម៉ូតូ ស្បែកជើង និងទូរស័ព្ទដៃនៅមាត់ច្រាំងទន្លេ។

ចំណែកនាងស្រីចាន់ មិត្តភ័ក្កិនារីរងគ្រោះវិញនិយាយថា នៅមុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូមកឌុបនាងឲ្យជួយទៅបេះផ្លែសស្វាយនៅមាត់ទន្លេមុខទីបញ្ជាការស្រុកសេសាន តែមិនទាន់បេះបានផងនារីរងគ្រោះបានយកសោម៉ូតូ និងទូរស័ព្ទមកផ្ញើខ្លួន និងបានប្រាប់ថា«អញទៅលោតទឹកហើយ កុំមកតាមអញ»។ ឮដូចច្នេះ នាងក៏បានឃាត់នារីរងគ្រោះ តែឃាត់យ៉ាងណាក៏មិនឈ្នះ ហើយនារីរងគ្រោះក៏រត់ចុះទឹកបាត់តែម្តង។ ភ្លាមៗនោះ នាងក៏បានរត់ទៅប្រាប់ឪពុកម្តាយក៏ដូចជាអ្នកស្រុកផ្អើលនាំគ្នាមកមុជរាវរក និងខ្លះទៀតបង់សំណាញ់ អូសអួន តែរកអស់រយៈពេលជាច្រើនម៉ោងក៏មិនឃើញ។ ដោយសារកអស់ចិត្តអស់ចង់ ក៏នាំគ្នាឡើងមកលើគោក និងអ្នកមានជំនឿរខ្លះទៀតដុតធូបបន់ស្រន់អារុកអារក្សអ្នកតាម្ចាស់ទឹកម្ចាស់ដីស្រាប់តែឃើញនារីរងគ្រោះផុសឡើងតែម្តង។

បើតាមឪពុកម្តាយនារីរងគ្រោះបាននិយាយថា ពេលដែលកូនស្រីដឹងខ្លួន កូនស្រីបាននិយាយថា ពស់នាគពណ៌ខ្មៅធំ១គូរ បានទាញនាងឡើងមកលើទឹកពាក់កណ្តាលខ្លួន ហើយពេលនោះក៏បានស្រែកហៅឲ្យគេជួយ។

ពាក់ព័ន្ធនឹងករណីរឿងចំឡែកនេះ អ្នកជឿរអបិយជំនឿបាននិយាយថា នារីរងគ្រោះអាចត្រូវបានអារក្សទឹកបញ្ជូនមកវិញក៏ថាបាន វាប្រៀបបីដូចជាជនរងគ្រោះខ្លះស្លាប់ ឬភ្លឹក ហើយក៏ដឹងខ្លួនវិញ៕ប្រភព៖nkdnews


Loading...