ទិដ្ឋភាពតារាល្បីៗ ចូលរួមមង្គលការកូនប្រុសម្ចាស់ហាង «ប៉ារ៉ាឌី»

Loading...

កាលពី​រាត្រី​ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០១៧ នេះ​តារា​ខ្មែរ​ជាច្រើន​ដួង​បាន​បង្អួត​រូប​សម្រស់​នៅ ក្នុង​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​របស់​កូនប្រុស​ម្ចាស់​ហាង​កាត់ដេរ​សម្លៀកបំពាក់ និង សំអាងការ​ប៉ា​រ៉ា ឌី នៅ​មជ្ឈមណ្ឌល​ពិ​ពណ៌​កោះ​ពេជ្រ ។ ដូច្នេះ​សូម​មើល​រូបថត​ហើយ​និង​ការតុបតែង​ខ្លួន​របស់​តារា ទាំងអស់​ថា តើ​តារា​រូប​ណា​ស្រស់ស្អាត និង ទាក់ទាញ​ជាងគេ​?
តារា​ក្នុង​សិល្បៈ​ជាច្រើន​ដែលមាន​ទាំង​តារា​សម្តែង ពិធី​ការិនី តារាចម្រៀង កំប្លែង និង តារា បង្ហាញ​ម៉ូដ បានបង្ហាញ​វត្តមាន​រួមគ្នា​នៅក្នុង​ពិធី​រៀប​មង្គល​ការដែល​ធ្វើឡើង​យ៉ាង​អធិកអធម​របស់ កូនប្រុស​ម្ចាស់​ហាង​កាត់ដេរ​សម្លៀកបំពាក់ និង សំអាងការ​ប៉ា​រ៉ា​ឌី ។
ស្ថិតក្នុង​ឈុត​សម្លៀកបំពាក់ ពណ៌​ផ្កាឈូក​គេ​សង្កេតឃើញថា មាន​តារា​ស្រី​ជាច្រើន​បាន​បង្អួត​សម្រស់​របស់ខ្លួន​យ៉ាង​ស្រស់ស្អាត ដែល​ក្នុងនោះ​មានដូចជា​៖ ស្រី​ស្អាត តូ​តា គង់ ច័ន្ទ​ស្រីមុំ នៅ សូ​នី​តា អ៊ឹង និមល លី​លី មាស សុខ​សោភា អា​លីហ្សា យ៉ាន់ លីន​ដា ទូច ស្រី​លក្ខណ៍ សួន ចន្ថា ទឹម រដ្ឋា ទឹម វ​ត្តី សារាយ ស​ក្ខ​ណា នី មុន្នីនាថ នេ​ត សុច​រិ​យ៉ា សូ​ដា នី​តា ឌួង ហ្សូ​រី​ដា ច​ន ច័ន្ទ​លក្ខិណា លោក សាយ សៀ​រ៉ា យ៉ែម សំ​អូន អេ​ឡិច ចាន់​ត្រា លោក ប៉ែន ចំ​រ៉ុង និង តារា​ជាច្រើន​ទៀត ។

សូមបញ្ជាក់​ផងដែរ​ថា ពិធី​រៀប អាពាហ៍ពិពាហ៍​នេះ​ត្រូវបាន​គេ​មើលឃើញថា មាន​ភាព​អធិកអធម ព្រមទាំង​មានការ​តុបតែង​លំអរ ទៅដោយ​ផ្កា​ស្រស់​ជាច្រើន​មើលទៅ​ពិតជា​ស្រស់ស្អាត​ខ្លាំងណាស់ ៕ ចេ​នី​។ ប្រភព៖ pmhotnews

Loading...