ឱក សុគន្ធ​កញ្ញា ពន្យល់​ពីហេតុផល​ស្និទ្ធ ឆន សុវណ្ណរាជ

Loading...
Loading...

ភ្នំពេញ: តារា​ចម្រៀង​ល្បីឈ្មោះ​ពីរដួង​ជ្រកក្រោម​ផលិតកម្ម​តែមួយ ឱក សុគន្ធកញ្ញា និង ឆន សុវណ្ណរាជ ដែល​កំពុង​ពើប​សម្ដី​មហាជន​ផ្គូផ្គង​ស័ក្តិសម​ណាស់​ជាគូ​ស្នេហ៍​នឹងគ្នា ទាំង​ពួកគេ​ទាំងពីរ​ក៏ហាក់​នៅ​សម្ងំ​ស្ងប់ស៊ូ​ស្តាប់​ការផ្គូផ្គង​ដ៏រន្ទឺ​នេះ ហើយ​ពួកគេ​ក៏រឹត​តែរំ​លេចចេញ​កាយវិការ​ប្លែកៗ​ខុស​ប្រក្រតី ធ្វើឲ្យ​មហាជន​ជាពិសេស​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​សង្ស័យថា តារា​ចម្រៀង​ប្រុស-ស្រី​មួយគូ​នេះ កំពុង​លួចបង្កើត​ទំនាក់ទំនង​ស្នេហា​ស្ងាត់ៗ​កំបាំង​ភ្នែក​មហាជន។

ថ្មីៗនេះ​ក្នុង​ដំណើរ​រួម​តារា​ចម្រៀង​ជាមហា​គ្រួសារ​ហង្សមាស​ទៅ​ប្រទេស​កូរ៉េខាងត្បូង កំពូល​តារា​ចម្រៀង ឱក សុគន្ធកញ្ញា ក៏បាន​រំលេច​ការទាញ​ការចាប់អារម្មណ៍​ខ្លាំង​លើស​ការផ្គូផ្គង​ដៃគូ​ជីវិត​មុននេះ លេចឡើង​ពីអត្ថន័យ​សារខ្លី ដែល​បង្ហាញ​នៅលើ​គណនី​ហ្វេសប៊ុក ភ្ជាប់​មកជា​មួយដៃ​ផ្គុំគ្នា​ជារូប​បេះដូង ហើយ​អ្វីដែល​ពិសេស​ដៃម្ខាង​ទៀត​ត្រូវ​ទស្សនិកជន​ស្គាល់ និង​ជឿជាក់​ថា​ជាដៃ​របស់​បុរស​សង្ហា​សំឡេង​ស្រទន់ លោក ឆន សុវណ្ណរាជ យ៉ាងច្បាស់។

សារ ឱក សុគន្ធកញ្ញា បរិយាយ​ថា៖ «ឈ្លោះ​គ្នាមិន​សំខាន់ តែ​សំខាន់​កុំឲ្យ​ឈ្លោះ​គ្នា​ច្រើនពេក ខ្លាច​អស់​ពាក្យ​ឈ្លោះ ព្រោះ​នៅសល់​ពេល​ដល់ទៅ​ជាង ៦០ ឆ្នាំទៀត»។

ភ្លាមៗ​បណ្ដា​អ្នកគាំទ្រ​បាន​លាន់មាត់​សឹងតែ​គ្រប់គ្នា​ក្នុងន័យ​ថា ឱក សុគន្ធកញ្ញា បង្ហោះ​សារ​នេះចង់​សំដៅ​ទៅលើ ឆន សុវណ្ណរាជ។

ខណៈដែល​អ្នកគាំទ្រ​ក៏មើល​ឃើញ​ផងដែរ ក្នុង​ហ្វេសប៊ុក​កំពូល​តារាចម្រៀង​ស្រី​ផលិតកម្ម​ហង្សមាស​រូបនេះ ក៏​បង្ហោះ​រូបភាព​ចាប់ដៃគ្នា​ច្រៀងក្នុង​កាយវិការ​អឹមអៀន ជាមួយ​លោក ឆន សុវណ្ណរាជ និង​បន្ថែម​សារ​អមថា៖ «អរគុណ​នៅពេល​វេលា និង​និស្ស័យ​ដែល​បានផ្សំ​ឲ្យខ្ញុំ ជួប​មនុស្សល្អ។ មនុស្ស​យើង​ត្រូវការ​សេចក្តីសុខ​តាមចិត្ត និង​កាយ ដែល​វាមាន​ខ្លឹមសារ និង​រស់នៅ​ជាមួយ​មនុស្ស និងវត្ថុ​ដែលយើង​ស្រឡាញ់។ អតីតកាល​កន្លង វា​មិនមែន​ជាបញ្ហា ការបោះ​ជំហាន​ទៅមុខ​ទេ គឺជា​រឿង​ដែលត្រូវ​តម្រង់​ទិសដៅ​ដើរ»។

ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក្ដី នេះ​គ្រាន់តែ​ជាការ​លើកឡើង​របស់​មហាជន​តែប៉ុណ្ណោះ ចំណែកឯ​សាមីខ្លួន​ដែលជា​តារា​ចម្រៀង​ល្បីឈ្មោះ ឱក សុគន្ធ​កញ្ញា និង​បុរស​សង្ហា ឆន សុវណ្ណ​រាជ មិនទាន់​ចេញមុខ​មក​បញ្ជាក់​ពីការពិត​នូវ​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ​នៅថា​យ៉ាងណា​នៅឡើយ​ទេ ខណៈ​ទស្សនិកជន​ភាគច្រើន​គឺពិតជា​ចង់ឲ្យ​តារា​ប្រុសស្រី​មួយគូ​នេះ​ស្រឡាញ់គ្នា​ពិតប្រាកដ​ដូចពាក្យ​កំពុង​ល្បីនេះ​ណាស់។

ប៉ុន្តែយ៉ាង​ណាមិញ មហាជន​ក៏​បែរជា​ស្រឡាំងកាំង​ទៅវិញ ខណៈ​ឃើញសារ​កំពូល​តារា​ច្រៀង​ស្រី​រូបនេះ បង្ហោះ​ចុងក្រោយ បែរជា​លើកការ​បរិយាយ​ពី​ហេតុផល​ដែល​ភាពស្និទ្ធស្នាល​របស់​នាងមាន​ជាមួយ​បុរស​ម្នាក់នេះ។

ក្នុងសារ​នេះ កញ្ញា បង្ហាញថា៖ «មិត្តភក្ដិ​ទោះជា​អ្នក​ស្ថិតក្នុង​ស្ថានការណ៍​អ្វីក៏នៅ​ជាមួយគ្នា​រហូត ថែរក្សា​គ្នាទុក​ដូច​បងប្អូន។ មិត្តភក្ដិ បើ​អ្នកធ្វើ​អ្វីលើ​គេខុស អាច​ត្រូវគ្នា​វិញ​ដោយ​ការ​សុំទោស​បន្តិចបន្ដួច តែបើ​សង្សារ​វិញ បើហ៊ាន​តែខុស​បន្តិច ហើយ​គេចង់​បែកចិត្ត​ទៀត​នោះ លួងចង់​ស្លាប់ក៏​មិនងាយ​ត្រូវគ្នា​វិញដែរ។ មិត្តភក្ដិ មិនដែល​ចង់បាន​អ្វីពី​អ្នកទេ តែបើ​សង្សារ​វិញ រកតែ​ផលចំណេញ​ជាពិសេស​រឿងលើ​គ្រែ​តែម្ដង»៕ប្រភព ភ្នំពេញប៉ុស្តិ៏

Loading...

Leave a Reply

Your email address will not be published. Required fields are marked *