ចិន ​ខំទប់ស្កាត់​ តម្លៃ​ទឹកដោះ​កូនក្រមុំ​ បន្ដ​កើន​យ៉ាង​គំហុក

Loading...
Loading...

ក្រុងប៉េកាំង: ក្រុមមន្ដ្រី​ភាគ​ខាងកើត​ប្រទេស​ចិន​កំពុងតែ​ព្យាយាម​ទប់ស្កាត់​នឹងតម្លៃ​ទឹកដោះ​ដែល​កូនកំលោះ​ត្រូវបង់​ឲ្យ​គ្រួសារ​កូនក្រមុំ​ដែល​ចេះតែ​កើនឡើង​ឥតឈប់ឈរ។

ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​វាបាន​ក្លាយជា​ទំនោរ​ថ្មីក​សម្រាប់​ខាង​កូនកំលោះ​មានភារៈ​បង់ថ្លៃ​ទឹកដោះ​ទៅឲ្យ​គ្រួសារ​កូនក្រមុំ​ជា​ប្រាក់សុទ្ធ ដែល​ហៅ​បណ្ណាការ។ ប៉ុន្ដែ «បណ្ណាការ​កូនក្រមុំ» កាន់តែ​ហក់​ឡើង​ខ្ពស់ ជាពិសេស នៅតាម​តំបន់​ជនបទ​ក្រីក្រ ជាទី​កន្លែង​កូនក្រមុំ​តិចតួច​អាច​ទទួល​ប្រាក់​ថ្លៃទឹកដោះ​ដល់ ១៤ ០០០ ដុល្លារ​ក្នុង​តំបន់ខ្លះ។

អាជ្ញាធរ​ក្នុង​ទីប្រជុំ​តៃឃ្វៀន ខេត្ដ​ហេណាន់ ចង់​ឲ្យថ្លៃ​បណ្ណាការ​សមនឹង​សមត្ថិភាព។

គោលការណ៍​ណែនាំ​ថ្មីបាន​បង្ហាញថា «ថ្លៃទឹកដោះ​កូនក្រមុំ» មិនគួរ​លើសពី ៨ ៦០០ ដុល្លារ​ទេ ហើយ​ក្រុម​អាជ្ញាធរ​ក៏​ជំរុញឲ្យ​អនាគត​គូស្វាមី​ភរិយា​រៀបចំ​ពិធីមង្គលការ​សាមញ្ញ។

ភ្ញៀវចូលរួម​ពិធី​មិនគួរ​លើសពី ១០ តុ ហើយ​រថយន្ដ​ប្រើប្រាស់​ក្នុង​ពិធី​គួរតែមាន​ត្រឹម ៦ គ្រឿង។

យោងតាម​វិទ្យុជាតិ ឲ្យ​ដឹងថា ទោះគ្មាន​គោលការណ៍​ដាក់ទណ្ឌកម្ម​លើ​ជនល្មើស​ក៏ដោយ ក៏ក្រុម​អ្នករៀបចំ​ពិធីមង្គលការ និង​គណៈកម្មការ​បក្ស​កុម្មុយនីស្ដ​តាម​តំបន់​ត្រូវបាន​បញ្ជា​ឲ្យធ្វើ​អន្ដរាគមន៍​ភ្លាម។

មិន​សុទ្ធតែ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងអស់​នោះទេ​ដែល​ស្វាគមន៍​គោលការណ៍​នេះ ដោយ​មនុស្ស​ភាគច្រើន​បាន​និយាយថា រដ្ឋាភិបាល​ចិនគ្មាន​សិទ្ធិមក​លូកដៃ​ចូលបញ្ហា​នេះនោះ​ឡើយ។ ប៉ុន្ដែ​អ្នកខ្លះថា៖ «សម្រាប់​អ្នកគ្មាន​លទ្ធភាព នេះ​ជា​ដំណឹង​ល្អ»៕ប្រភព ភ្នំពេញប៉ុស្តិ៏

Loading...