តើនឹងមាន​អ្វីកើតឡើង នៅពេលដែល​មនុស្សស្រីគេង​មិន​ពាក់អាវទ្រនាប់?

Loading...
Loading...

បច្ចុប្បន្ននេះមាន​មនុស្សស្រីជាច្រើនណាស់ដែលមាន​ទំលាប់​មិន​ពាក់អាវទ្រនាប់នៅពេល​ចូលគេង។ ហេតុផលសំខាន់​គឺដើម្បីជួយឲ្យរាងកាយ​មាន​ផាសុខភាព, បាន​សម្រាកគ្រប់​គ្រាន់ ហើយ​អាច​ការពារ​ការកើត​ជំងឺមហារីកសុដន់ថែមទៀត។

ផ្ទុយទៅវិញ​មាន​មនុស្សមួយចំនួនតូចដែលប្រឆាំងនឹង​ការយល់ឃើញមួយនេះ។ ពួកគេបាន​និយាយថា ការមិន​ពាក់អាវទ្រនាប់អាច​ធ្វើឲ្យសុដន់ធ្លាក់យារ, ខូចទ្រង់ទ្រាយ ក្នុងពេល​ណាមួយ ដូច្នេះគំនិតនេះ​មិន​អាចទទួលយក​បានទេ។ ប៉ុន្តែ​បើយោងតាម លោក Lu Chen ជាអ្នកស្រាវជ្រាវ​នៅ​មណ្ឌមណ្ឌជំងឺមហារីក Fred Hutchinson (សហរដ្ឋអាមេរិក) បាន​ឲ្យដឹងដែរថា (មិន​ទាន់មាន​ការរកឃើញ​ហានិភ័យនៃការកើត​ជំងឺមហារីកសុដន់ ចំពោះ​មនុស្សស្រីដែលពាក់អាវទ្រនាប់ជាច្រើន​ម៉ោងរាល់ថ្ងៃនោះទេ)។

ខាងក្រោមនេះជាអត្ថប្រយោជន៍ដែលមនុស្សស្រីទទួលបាន​នៅពេលគេង​មិន​ពាក់អាវទ្រនាប់៖
– ធានាចរាចរឈាមនៅក្នុងដើមទ្រូង៖ ប្រសិនបើអ្នក​គេង​មិន​អាវទ្រនាប់ ធ្វើឲ្យ​​លំហូរឈាមមិន​មាន​ការរាំងស្ទះ ជាងនេះទៅទៀត​ដើម​ទ្រូងរបស់អ្នក​គ្មានការឈឺចាប់។
– រក្សាស្បែករបស់ដើមទ្រូង​មិន​ឲ្យខូច៖ ការមិនពាក់អាវទ្រនាក់ក្នុងពេលគេង អាចធ្វើឲ្យ​ស្បែកលើដើម​ទ្រូងរបស់អ្នកជៀសផុតពីភាព​ចាស់ជ្រីវជ្រួញ។ ដូច្នេះ អ្នកគួរតែ​ផ្តល់​លំហូរឈាម​​ឲ្យបាន​គ្រប់គ្រាន់ក្នុងកំឡុងពេលគេង គឺជាវិធីថែរក្សស្បែកទ្រូងរបស់អ្នកមិនឲ្យខូច។
– គេងលក់ស្រួលជាងមុន៖ ដំណាក់កាលដែលអ្នកមិន​ពាក់អាវទ្រនាប់​​នឹងធ្វើឲ្យ​គេង​​បានស្កប់ស្កល់។ នេះក៏ជាមូលហេតុមួយដែលមិនធ្វើឲ្យប៉ះពាល់ដល់​សុខភាព​សម្រស់​របស់អ្នក​ដែរ។
– ជៀសផុតពីហានិភ័យនៃការហើមទ្រូង៖ ការពាក់អាវទ្រនាប់តឹងពេក​បង្កឲ្យមាន​ការកកស្ទះជាលិកា (lymphatic) ហើយការប្រមូលផ្តុំ​នៃសារធាតុរាវទាំង​នេះ នឹងធ្វើឲ្យមាន​ហានិភ័យ​នៃការហើមទ្រូង៕

Loading...