ឱក សុគន្ធកញ្ញា ពិតជាមានស្នេហាជាមួយ ឆន សុវណ្ណរាជ ស្ងាត់ៗ?

Loading...
Loading...

មួយរយៈចុងក្រោយនេះ តារាចម្រៀងល្បីឈ្មោះពីរដួងជ្រកក្រោមផលិតកម្មតែមួយ ឱក សុគន្ធកញ្ញា និង ឆន សុវណ្ណរាជ បានបញ្ចេញកាយវិការប្លែកៗខុសប្រក្រតី ដែលធ្វើឱ្យមហាជនជាពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកសង្ស័យថា តារាចម្រៀងប្រុស-ស្រីមួយគូនេះ កំពុងលួចបង្កើតទំនាក់ទំនងស្នេហាស្ងាត់ៗបំបាំងភ្នែកមហាជន។
ជាក់ស្ដែងថ្មីៗនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា បានបង្ហាញសារក្នុងន័យស្នេហាដ៏គួរឱ្យចាប់អារម្មណ៍មួយឃ្លានៅលើគណនីហ្វេសប៊ុក ដោយភ្ជាប់មកជាមួយដៃផ្គុំគ្នាជារូបបេះដូង ហើយអ្វីដែលពិសេសដៃម្ខាងទៀតត្រូវទស្សនិកជនស្គាល់ និងជឿជាក់ថាជាដៃរបស់បុរសសង្ហាសំឡេងស្រទន់ ឆន សុវណ្ណរាជ យ៉ាងច្បាស់។
ក្រោយពីបានឃើញស្រីស្រស់ ឱក សុគន្ធកញ្ញា រៀបរាប់ថា «ឈ្លោះគ្នាមិនសំខាន់.. តែសំខាន់កុំឱ្យឈ្លោះច្រើនពេក…! ខ្លាចអស់ពាក្យឈ្លោះ ព្រោះនៅសល់ពេលដល់ទៅជាង៦០ឆ្នាំទៀត» នៅលើបណ្ដាញសង្គមដ៏ពេញនិយមសម្រាប់យុវវ័យ «ហ្វេសប៊ុក» ភ្លាម បណ្ដាអ្នកគាំទ្រជាច្រើនបានលាន់មាត់សឹងតែគ្រប់គ្នាក្នុងន័យថា ឱក សុគន្ធកញ្ញា បង្ហោះសារនេះចង់សំដៅទៅលើ ឆន សុវណ្ណរាជ ។
តែទោះជាយ៉ាងនេះក្ដី នេះគ្រាន់តែជាការលើកឡើងរបស់មហាជនតែប៉ុណ្ណោះ ចំណែកឯសាមីខ្លួនដែលជាតារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា និងបុរសសង្ហា ឆន សុវណ្ណរាជ មិនទាន់ចេញមុខមកបញ្ជាក់ពីការពិតនូវទំនាក់ទំនងរបស់អ្នកទាំងពីរនៅថាយ៉ាងណានៅឡើយទេ ប៉ុន្ដែទស្សនិកជនភាគច្រើនគឺពិតជាចង់ឱ្យតារាប្រុស-ស្រីមួយគូនេះស្រឡាញ់គ្នាពិតប្រាកដដូចពាក្យកំពុងល្បីនេះណាស់៕ BeBe


ប្រភព៖ pmhotnews

Loading...

Leave a Reply

Your email address will not be published. Required fields are marked *