៧​ចំណុច​ ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​តួឯក​ស្រី​ក្នុង​រឿង “Legend of the Blue Sea”

Loading...
Loading...

តារា​សម្ដែង​ស្រី Jun Ji Hyun ដែល​ថ្មី​ៗ​នេះ ល្បី​ខ្លាំង​ក្នុង​រឿង​ភាគ​កូរ៉េ “Legend of the Blue Sea” ជា​តារា​ក្នុង​ចំណោម​​លំដាប់​តារា​សម្ដែង​កូរ៉េ​ស្រី ដែល​ទទួល​បាន​ថ្លៃ​ថត​ខ្ពស់​ជាង​គេ​បំផុត ហើយ​នាង​បាន​បម្រើ​ក្នុង​វិស័យ​ខ្សែភាពយន្ត​អស់​ពេល​ជាង​២៤​ឆ្នាំ​មក​ហើយ ប៉ុន្តែ​តើ​ប្រិយមិត្ត​ស្គាល់ Jun Ji Hyun ច្បាស់​ប៉ុណ្ណា​ដែរ?ខាង​ក្រោម​នេះ ជា​៧​ចំណុច​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី Jun Ji Hyun តួឯក​ស្រី​ក្នុង​រឿង “Legend of the Blue Sea” ។

​១. ឈ្មោះ​របស់​នាង​មិន​មែន​ជា Jun Ji Hyun រហូត​មក​នោះ​ទេ!៖មុន​នឹង​ចូល​សម្ដែង​សិល្បៈ តាមពិត Jun Ji Hyun ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា​ជា Wang Ji Hyun ព្រោះ​ពេល​ដែល​នាង​សម្ដែង​ក្នុង​រឿង “Steal My Heart” ក្នុង​ឆ្នាំ​១៩៩៨ ផលិតករ Oh Jong Rok បាន​ណែនាំ​ឲ្យ Jun Ji Hyun ប្ដូរ​ឈ្មោះ​ក្នុង​ផ្លូវការ​ថា Wang Ji Hyun ខណៈ​ពេល​ជ្រើស​រើស​តួ​សម្ដែង។ ហេតុផល​គឺ​ព្រោះ​តែ​ផលិតករ Oh Jong Rok យល់​ថា ឈ្មោះ Wang Ji Hyun មិនសូវ​មាន​តារា​ស្រី​ផ្សេង​ទៀត​ដាក់​ឡើយ។

​ ២.​ មុន​នឹង​ក្លាយ​ជា​តារា​សម្ដែង Jun Ji Hyun ​ស្រមៃ​ចង់​ក្លាយ​ជា​ភ្នាក់ងារ​បម្រើការ​តាមយន្តហោះ៖កាល​ពី​ក្មេង Jun Ji Hyun តែង​សុបិន​ចង់​ក្លាយ​ជា​ភ្នាក់ងារ​បម្រើការ​តាមយន្តហោះ ប៉ុន្តែ​ក្រោយ​មក នាង​ក៏​បោះបង់​ចោល​ក្ដី​ស្រមៃ​មួយ​នេះ ក្រោយ​ពី​មាន​បទ​ពិសោធន៍​ហោះហើរ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​ជា​លើក​ដំបូង។ បន្ទាប់​មក នៅ​អាយុ​១៦​ឆ្នាំ មិត្ត​ភក្ដិ​របស់ Jun Ji Hyun បាន​ណែនាំ​នាង​ឲ្យ​ស្គាល់​ជាង​ថត​រូប​ម្នាក់ ដែល​ជា​អ្នក​ជ្រោមជ្រែង Jun Ji Hyun ចូល​ដើរ​ម៉ូដ។

៣. Jun Ji Hyun ​ចាប់​ផ្ដើម​សាង​កេរ្តិ៍​ឈ្មោះ តាម​រយៈ​រឿង​មនោសញ្ចេតនា “My Sassy Girl”៖​​ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​ដឹង​រឿង​នេះ​ហើយ ប៉ុន្តែ​សម្រាប់​អ្នក​ជា​ច្រើន​ទៀត គឺ​បាន​ស្គាល់ Jun Ji Hyun ជា​លើក​ដំបូង​តាម​រយៈ​រឿង “My Love from the Stars” ។​ ទោះ​ជា​យ៉ាងណា​ក៏​ដោយ កាល​ពី​អតីតកាល នាង​មាន​តំណែង​ធំ​​ក្នុង​រឿង “My Sassy Girl” ដែល​នៅ​តែ​ជា​រឿង​មនោសញ្ចេតនា​បែប​កំប្លែង ​ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត​សម្រាប់​គ្រប់​ជំនាន់។

៤. Jun Ji Hyun រៀបការ​ជាមួយ​មិត្ត​យូរ​ឆ្នាំ​របស់​នាង៖Jun Ji Hyun បាន​រៀបការ​ជាមួយ​នឹង​មិត្ត​យូរ​ឆ្នាំ​របស់​នាង​ឈ្មោះ​ Choi Joon-hyuk កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា​ ឆ្នាំ​២០១២ នៅ​ឯ​សណ្ឋាគារ​ដ៏​ល្បី​ឈ្មោះ​ Shilla ដែល​ការ​រៀប​អាពាហ៍ពិពាហ៍​នៅ​ទីនោះ​ត្រូវ​បាន​ចំណាយ​អស់​យ៉ាង​តិច​បំផុត ខ្ទង់​ដប់​ម៉ឺន​ដុល្លារ។ បន្ទាប់​ពី​រៀបការ​អស់​រយៈពេល​៤​ឆ្នាំ Jun Ji Hyun សម្រាល​បុត្រ​ដំបូង ​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ក្នុង​អាយុ​៣៤​ឆ្នាំ។ ប្ដី​របស់​នាង គឺ​ត្រូវ​ជា​ចៅ​ប្រុស​របស់​អ្នក​ច្នៃ​ម៉ូដ​សំលៀកបំពាក់​ប្រពៃណី Hanbok ដ៏​ល្បី​បំផុត​ ឈ្មោះ​ Lee Young-hee នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។​

៥. Jun Ji Hyun ធ្លាប់​សម្ដែង​ក្នុង​រឿង Hollywood ជា​តួអង្គ Gianna Jun៖ក្នុង​ឆ្នាំ​២០០៩ Jun Ji Hyun បាន​សម្ដែង​ឲ្យ​រឿង Hollywood “Blood: The Last Vampire” ជា​តួអង្គ Gianna Jun ។ ក្រោយ​មក នាង​ក៏​បង្កើត​តែម​ម៉ាក​ខោខោវប៊យ​ខ្លួន​ឯង ដោយ​ដាក់​ឈ្មោះ​ថា “Gianna by True Religion” ។

៦. Jun Ji Hyun ធ្លាប់​លេង​ក្នុង​ឈុត​ថើប​ញាក់​សាច់​ប៉ុន្មាន​ដង​ដែរ៖​កាល​ពី​មុន Jun Ji Hyun ធ្លាប់​បាន​ដើរ​តួ​ក្នុង​ឆុត​រោលរាល​ជាមួយ​នឹង​តួឯក​ប្រុស​ដូចជា Kim Soo Hyun ។ នាង​បាន​បង្ហើប​ថា ពេល​ដែល​នាង​ថត​ឈុត​ថើប​គ្នា​​​ជាមួយ​នឹង Kim Soo Hyun អ្នក​ដឹកនាំ​បាន​តម្រូវ​ឲ្យ​ថត​ឈុត​នេះ​លើស​ពី​ដប់​ដង​បាន​ឈប់ ព្រោះ​អ្នក​ដឹក​នាំ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​នឹង​មាន​ភាព​ល្អ​ឥត​ខ្ចោះ បើ​ទោះ​បី​ជា​ពួកគេ​ថើប​ត្រូវ​មួយ​លើក​ក៏​ដោយ។

៧. Jun Ji Hyun ជា​តារា​ដែល​គេ​ត្រូវការ​ច្រើន​បំផុត​ក្នុង​ទីផ្សារ​​ពាណិជ្ជកម្ម​កូរ៉េ៖​Jun Ji Hyun រក​បាន​ជាង​ ១១៥​ម៉ឺន​ដុល្លារ ពី​ការ​ថត​ផ្សាយ​ពាណិជ្ជកម្ម​ចំនួន​ជាង​១៤។ នាង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា ម្នាក់​ក្នុង​ចំណោម​កំពូល​នៃ​អ្នក​នាំ​ពាក្យ​ផ្សព្វផ្សាយ ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ Jun Ji Hyun ថត​ស្ពត​ឲ្យ​ម៉ាក​ធំ​ៗ​ដូចជា Samsung, Lotte Duty Free ហើយ​ក៏​ធ្លាប់​ថត​ឲ្យ​ម៉ាក​នៅ​ខាង​ប្រទេស​ចិន​ផង​ដែរ ៕ប្រភព៖ sabay

Loading...

Leave a Reply

Your email address will not be published. Required fields are marked *