Update: សម្លាប់​មនុស្ស​០២នាក់ របួស​០២នាក់ ដោយរថយន្ត​ស្រីស្អាត, ខណៈ​ចិន​ជួសជុល​ផ្លូវ​…

Loading...
Loading...

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង០៨និង១០នាទីយប់ថ្ងៃទី០៧មករា២០១៧ នេះ​ នៅ​លើផ្លូវជាតិលេខ ០៦ ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាល។ ដោយមានគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តនិងម៉ូតូ០២គ្រឿង បណ្តាលឲ្យរបួសធ្ងន់មនុស្សចំនួន០២នាក់ និងស្លាប់០២នាក់ ខូចខាតម៉ូតូ០២គ្រឿងនិងរថយន្តម០១គ្រឿង។

ប្រភពឲ្យដឹងថា ម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1DE-9762 បើកបរដោយឈ្មោះ ស៊ី សៀក ភេទប្រុសអាយុ២៨ឆ្នាំមានទីលំនៅភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយខេត្តកំពង់ចាម មានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះផាន់ សុធារ៉ាភេទស្រីអាយុ១៧ឆ្នាំ មានទីលំនៅ ភូមិដូនរាមឃុំស្ដៅកោងស្រុកបាភ្នំខេត្តព្រៃវែង ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានមកបុករថយន្ត០១គ្រឿងម៉ាកC.R.V ពណ៌សំបកឱឡឹកពាក់ ផ្លាកលេខភ្នំពេញ2D-8848បើកបរដោយឈ្មោះ ស ហៀង ភេទស្រី អាយុ ២៧ ឆ្នាំ មានទីលំនៅផ្ទះលេខ២២ផ្លូវ៣៣៩ ភូមិ៥សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញធ្វើដំណើរពីជើងទៅត្បូង បណ្ដាលឲ្យម៉ូតូដួលនៅលើទ្រូងផ្លូវ ស្របពេលនោះក៍មានរថយន្ត០១គ្រឿងមិនស្គាល់ម៉ាកមកពីទិសខាងត្បូង បានមកកិនមនុស្សដែលដួលទាំង០២នាក់នោះបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុទាំង០២នាក់ ស្របពេលនោះដែរ ក៍មានម៉ូូតូ០១គ្រឿងទៀតម៉ាកហុងដាC125ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1FD-6678 អ្នកបើកបរ(មិនស្គាល់)ឈ្មោះដោយសន្លប់បាត់ស្មាតី)និងមានឌុបមនុស្សម្នាកពីក្រោយ(មិនស្គាល់ឈ្មោះសន្លប់បាត់ស្មាតី)ធ្វើដំណើរពីត្បូងទៅជើង បានមកបុកម៉ូតូហុងដាខាងលើនោះបន្ថែមបណ្ដាលឲ្យរបួសធ្ងន់ ដល់អ្នកជិះម៉ូតូដែលមិនស្គាល់ឈ្មោះទាំង០២នាក់។

បានចាត់ចែង បញ្ចូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ចំពោះសពទាំង០២នាក់ បានប្រគល់ជូនក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្ត បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។រីឯរថយន្តនិងម៉ូតូទាំង០២បាន យកមករក្សាទុកនៅអធិនគរបាលស្រុកមុខកំពូល។ មូលហេតុនៃគ្រោះថ្នាក់នេះបណ្ដាលមកពីក្រុមហ៊ុនចិនជួសជុលផ្លូវ ហើយចិនបិទផ្លូវមួយចំហៀង៕ប្រភព vd7

Loading...

Leave a Reply

Your email address will not be published. Required fields are marked *