ញាក់សាច់​! ប្រធានាធិបតី​ហ្វីលីពីន​ជួល​គ្រូ​សិច​លើ​អ៊ី​ន​ធឺ​ណេ​ត​មក​ពិនិត្យ​ភាពយន្ត​ត្រេកត្រអាល​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​

Loading...
Loading...

​ប្រធានាធិបតី​ហ្វី​លី​ភី​ន​លោក Durterte បាន​បង្កឱ្យមាន​ភាពចម្រូងចម្រាស់​ក្នុងចំណោម​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត នៅពេល​គាត់​តែងតាំង​នាង Mocha Uson ជា​សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សា​ក្រុមការងារ​ត្រួតពិនិត្យ​ភាពយន្ត (MTRCB)​និង​រឿង​ភាគ​ទូរទស្សន៍​ក្នុងប្រទេស​ហ្វី​លី​ភី​ន​។​ ​ដោយ​សារភាពថា​ខ្លួន​ជា “​គ្រូ​សិច​” នាង Mocha Uson បានធ្វើ​ឱ្យមាន​ភាពចម្រូងចម្រាស់​ផ្សេងទៀត​សម្រាប់​នាង​។ Uson គឺជា​អ្នកគាំទ្រ​លោក Durterte ដ៏​សកម្ម​ម្នាក់​ចាប់តាំងពី​យុទ្ធនាការ​បោះឆ្នោត ហើយ​ឥឡូវ​នាង​ក្លាយជា​សមាជិក MTRCB​។​

ភាពចម្រូងចម្រាស់​នេះ​បាន​ផ្ទុះឡើង​ក្នុង​បណ្ដាញ​សង្គម Inquirer ដោយមាន​អ្នក​មិន​ពេញចិត្ត ៩៣ ភាគរយ ខណៈដែល ៧ ភាគរយ​ទៀត​គឺ​ពេញ​ចិត្តនឹង​ការប្រកាស​មួយ​នេះ​។​

​ ​យ៉ាងណាមិញ នាង Uson បាន​ផុស​សារ​មួយ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដែលមាន​អ្នកគាំទ្រ​រហូតដល់ ៤ លាន​នាក់​សម្រាប់​ការមិន​ពេញចិត្ត​របស់​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ទាំងនោះ​។ នាង​និយាយថា ចំពោះ​ការលើក​ត​ម្ដើ​ង​និង​ជួយ​រដ្ឋាភិបាល​បច្ចុប្បន្ន នាង​សូម​រំលឹក​ម្ដង​ទៀតថា​នាង​គ្មាន​មហិច្ឆតា​នយោបាយ​ទេ​។ នាង​ក៏បាន​បន្ថែមទៀតថា តំណែង​ថ្មី​របស់​នាង​ជា​សមាជិក MTRCB គឺជា​គ្រាន់តែ​ទង្វើ​ស្ម័គ្រចិត្ត​មួយ​ប៉ុណ្ណោះ​៕ប្រភព press-new

Loading...

Leave a Reply

Your email address will not be published. Required fields are marked *