អាហារ​ទាំង​៥​ប្រភេទ អាចជួយ​ឲ្យ​ក្បាលពោះ​របស់​អ្នក​រាបស្មើរ​ស្អាត ដូច​ក្តី​ស្រមៃ

Loading...

​មនុស្ស​ស្រី​ភាគច្រើន​តែង​រមែង​ចង់បាន​ក្បាលពោះ​រាបស្មើរ ព្រោះ​ងាយស្រួល​ស្លៀក​សម្លៀកបំពាក់​ពេល​ចូលរួម​កម្មវិធី​ម្តងៗ​។ សម្រាប់​ថ្ងៃនេះ​សារព័ត៌​មានកំណើត​ថ្មី សូម​បង្ហាញ​មិត្ត​នារីៗ នឹង​បាន​ជ្រាប​ពី​អាហារ​មួយចំនួន​ដែល​ជួយ​ឲ្យ​ក្បាលពោះ​របស់​អ្នក​រាបស្មើរ​ស្អាត​បាន ដូចខាងក្រោម​៖

១-​អាហារ​ជាតិ​សរសៃ ៖ ចំពោះ​អាហារ​ជាតិ​សរសៃ អាចជួយ​កាត់បន្ថយ​កាឡូរី​ជាច្រើន ដែលមាន​ក្នុង​រាងកាយ​របស់​អ្នក​។ ក្នុងនោះដែរ​អាហារ ដែល​សម្បូរ​ជាតិ​សរសៃ​មាននៅ​ក្នុង បន្លែ ផ្លែឈើ សណ្តែក ពោត បាយ​សម្រូប ស្ពៃ​ជាដើម​។​

២-​បន្លែ​ពណ៌​បៃតង ៖ បន្លែ​ពណ៌​បៃតង បានផ្តល់​ផលប្រយោជន៍​យ៉ាងខ្លាំង ទៅលើ​សុខភាព និង​សម្រស់​របស់​អ្នក​ដែល​អាចជួយ​ឲ្យ ក្បាលពោះ​រាបស្មើរ​ស្អាត​បាន ព្រោះថា​វា បាន​ផ្ទុក​នូវ​ជាតិ​កាល់ស្យូម និង​សារធាតុចិញ្ចឹម​ជាច្រើន ដែល​ជួយ​កាត់បន្ថយ​កាឡូរី​មាន​ក្នុង​រាងកាយ​។​

៣-​អាហារ​សម្បូរ ជាតិ​សណ្តែកសៀង ៖ ចំពោះ​សណ្តែកសៀង ជា​ប្រភេទ​ធញ្ញជាតិ​ម្យ៉ាង ដែល​សម្បូរ​ជាតិ សរសៃ​ខ្ពស់ ជាតិ​ប្រូតេអ៊ីន និង​សារធាតុ​ប្រឆាំងនឹង​អុកស៊ីតកម្ម​។ បន្ថែម​ពីនេះ​ទៅទៀត​តាម​ការស្រាវជ្រាវ បាន​ឲ្យ​ដឹងថា ការទទួល​ទាន ទឹក​សណ្តែក អាចជួយ​អ្នក ឲ្យ​ស្រក​ទម្ងន់​បាន យ៉ាង​ល្អ ប្រសិនបើ​ទទួលទាន​ជាប្រចាំ​។​

៤-​ស៊ុត ៖
ស៊ុត បាន​ផ្ទុក​នូវ​ប្រូតេអ៊ីន​ខ្ពស់​ដែល​ជួយ​ទ្រទ្រង់ សាច់ដុំ​ឲ្យ​រឹងមាំ​បានល្អ និង​ជាតិ​វីតាមីន B12 ដែលមាន​ក្នុង​ស៊ុត​នោះ អាចជួយ​កាត់ បន្ថយ​នូវ​សារធាតុ​ធាត់ ដែលមាន​ក្នុង​រាងកាយ​របស់​អ្នក​បាន​ផងដែរ​។ ជាពិសេស​ប្រសិនបើ​អ្នកទទួល​អាហារ​ពេលព្រឹក​ជាមួយនឹង​ស៊ុត វា​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​ឆ្អែត​ពេញ​មួយថ្ងៃ​តែម្តង​។​

៥-​ផ្លែ​ប៉ោម ៖ ផ្លែ​ប៉ោម ជា​ផ្លែឈើ​ដ៏​ពិ​សេសមួយ សម្រាប់​អ្នក​ដែល​ចង់បាន ក្បាលពោះ​រាបស្មើរ ព្រោះថា វា​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​និង​ជាតិ​ទឹក​។ ជាពិសេស​នោះ ផ្លែ​ប៉ោម អាចជួយ​ឲ្យ​អ្នក​ឆ្អែត​បាន ដូច្នេះ​អ្នកនឹង​មិន​រក​អាហារ​ផ្សេងៗ​ទៀតឡើយ​។ ទាំងនេះ​ជា​កំពូល​អាហារ ដែល​ជួយ​ឲ្យ​មាន​ក្បាលពោះ​រាបស្មើរ​ស្អាត​បាន​៕ប្រភព កំនើតថ្មី

<p

Loading...