កងកិត្តិយសអាមេរិកម្នាក់ ដួលសន្លប់ ខណៈលោកអូបាមា និយាយពាក្យ “លា” ទៅកាន់ភ្នាក់ងារប្រដាប់អាវុធ ជាលើកចុងក្រោយ

Loading...

អាមេរិក៖ សមាជិកកងទ័ពកិត្តិយសអាមេរិកម្នាក់ បានបាត់បង់ការគ្រប់គ្រង ហើយដួលសន្លប់ទៅនឹងដី នៅចំពោះមុខលោកអូបាម៉ា ក្នុងអំឡុងពិធីថ្លែងសុន្ទរកថា “និយាយពាក្យលា” របស់លោកប្រធានាធិបតី ទៅកាន់ភ្នាក់ងារប្រដាប់អាវុធ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧។

សមាជិកកងទ័ពកិត្តិយសរូបនោះ បានសន្លប់ដេកដួលទៅលើឥដ្ឋ ក្បែរជើងសមាជិកកងទ័ពកិត្តិយសផ្សេងទៀត នៅក្នុងកម្មវិធីរបស់លោកប្រធានាធិបតី ក្នុងទីក្រុង Arlington រដ្ឋ Virginia កាលពីថ្ងៃពុធម្សិលមិញ ប៉ុន្តែគេមិនបានដឹងច្បាស់ថា មានរឿងអ្វីកើតឡើងចំពោះគាត់នោះទេ។

ប្រភពព័ត៌មានបានឲ្យដឹងថា កងទ័ពកិត្តិយសម្នាក់នេះ ត្រូវបានគេជឿថា បានខ្យល់គ ដួលសន្លប់ ខណៈលោកប្រធានាធិបតីអូបាម៉ា កំពុងជួបសំណេះសំណាលជាមួយភ្នាក់ងារប្រដាប់អាវុធ នៅក្នុងសាល Joint Base Myer-Henderson Hall ជាកន្លែងដែលលោកត្រូវបានគេផ្តល់ការគោរពជាលើកចុងក្រោយ មុនពេលគាត់ចាកចេញពីការិយាល័យ នៃសេតវិមាន។

ប្រភពបន្តថា លោកអូបាម៉ា ក៏បានថ្លែងអំណរគុណចំពោះបុគ្គលិកយោធាទាំងអស់ សម្រាប់ការបម្រើ និងការលះបង់របស់ពួកគេ។ លោកបាននិយាយថា គ្មានអ្វីដែលប្រសើរ និងមានកិត្ដិយសជាងការបម្រើការជា អគ្គមេបញ្ជាការនោះទេ។ លោកបានបន្តថា “ដូចដែលខ្ញុំបានបង្ហាញពីទុក្ខលំបាកដែលយើងបានប្រឈមមុខជាមួយគ្នា និងអ្វីដែលយើងបានឆ្លងកាត់ ខ្ញុំជឿថា ផ្នែកមួយនៃភារកិច្ចធំបំផុត កងកម្លាំងប្រដាប់អាវុធរបស់យើងនោះ គឺជាការរក្សាទំនុកចិត្តខ្ពស់ ដែលប្រជាជនអាមេរិកបានទុកចិត្តលើរូបអ្នក“។

យើងមិនត្រូវស្ទាក់ស្ទើរក្នុងការធ្វើសកម្មភាពណាមួយ នៅពេលដែលចាំបាច់ដើម្បីការពារប្រទេសជាតិរបស់យើងឡើយ ប៉ុន្តែយើងក៏មិនត្រូវរត់ចូលទៅក្នុងសង្គ្រាមទាំងកម្រោលដែរ ព្រោះតែចាត់អ្នករាល់គ្នាចូលទៅក្នុងវិថីគ្រោះថ្នាក់ គួរតែជាជម្រើសចុងក្រោយ មិនមែនជាជម្រើសដំបូងដែលត្រូវធ្វើនោះទេ“៕ប្រភព khmerload

Loading...