ចម្លែក​មែន! កូន​ភ្លោះ​២​នាក់ កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​តែ​មួយ តែ​ថ្ងៃ​ខែ​ឆ្នាំ​ខុស​គ្នា

Loading...
Loading...

កូន​ភ្លោះ​ប្រុស​២​នាក់ មាន​ឈ្មោះ​ថា Sawyer និង Everett បាន​ស្នាក់​នៅ និង​លូតលាស់ នៅ​ក្នុង​ផ្ទៃ​ម្ដាយ​តែ​មួយ​ជាមួយ​គ្នា អស់​រយៈពេល ជាង​៩​ខែ ប៉ុន្តែ​បែរ​ជា​កើត​មក​មាន​ថ្ងៃ​ខែ​ឆ្នាំ​កំណើត ខុស​គ្នា​ទៅ​វិញ។

លោក Brandon Shay និង​អ្នក​ស្រី Holly ដែល​ជា​ម្ដាយ​ឪពុក​របស់​កូន​ភ្លោះ​ខាងលើ មាន​ការ​ភ្ញាក់​ផ្អើល និង​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ទទួល​បាន​កូន​​ប្រុស​ភ្លោះ​២​នាក់ ដែល​មាន​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ខុស​គ្នា ដោយសារ​តែ​ការ​មក​ដល់​នៃ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ដោយ​ចៃដន្យ និង​មិន​បាន​ព្រាង​ទុក។អ្នកស្រី Holly មក​ពី​ទីក្រុង Glendale រដ្ឋ Arizona សហរដ្ឋអាមេរិក បាន​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ ដើម្បី​ឆ្លង​ទន្លេ​អស់​រយៈពេល ៦​ម៉ោង។ នៅ​វេលា​ម៉ោង ១១ និង ៥១​នាទី​យប់ ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៦ Sawyer ក៏​បាន​កើត​ចេញ​មក។

«ខ្ញុំ​ចង់​ប្រាកដ​ចិត្ត​ថា Sawyer មិន​មាន​កើត​អី ហើយ​ពួក​គេ​បន្ត​រំលឹក​ខ្ញុំ ឲ្យ​ខ្ញុំ​ប្រឹង​ត​ទៀត»។ អ្នកស្រី Holly បាន​ប្រាប់​យ៉ាង​ដូច្នេះ។ មិន​យូរ​ប៉ុន្មាន ក្រោយ​រំលង​អាធ្រាត្រ​បាន ១​នាទី ឈាន​ចូល​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧ Everett ក៏​បាន​កើត​ចេញ​មក​ដែរ​តែ​ម្តង។ទោះ​បី​ជា​យ៉ាង​ណា កូន​ភ្លោះ​ដែល​កើត​មក មាន​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ខុស​គ្នា​បែប​នេះ មិនមែន​ទើប​តែ​កើត​មាន​ជា​លើក​ដំបូង​ឡើយ តែ​វា​ធ្លាប់​កើត​មាន​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ ដូច​ជា នៅ​ក្នុង​ប្រទេស​ចិន​ជា​ដើម៕ប្រភព៖ sabay

Loading...

Leave a Reply

Your email address will not be published. Required fields are marked *