ស្ងាត់ៗ៖ អតីតពិធីការិនី មួយ មួយ មានផ្ទៃពោះ!

Loading...
Loading...

​អស់​រយៈពេល​ប្រមាណ​ជាជាង​ពីរ​ឆ្នាំ​មកហើយ ដែល​អតីត​ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​កូនកាត់​ចិន មួយ មួយ បាន​បន្សាត់​ខ្លួន​ចេញពី​ការងារ​សិល្បៈ ។ អ្វីដែល​គួរអោយកត់សំគាល់​នោះ កាលពីពេល​ថ្មីៗ​នេះ គេ​បានឃើញ​ស្រី​ស្អាត មួយ មួយ បង្ហោះ​រូបភាព​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ជាមួយ​រូបរាង​ធាត់​ទ្រលុកទ្រលន់ ដែល​គេ​សង្ស័យថា នាង​មា​នគ​ក៌ ។ ប៉ុន្តែ​យ៉ាងណា​កន្លងមក​គេ​មិនដែល​បានឃើញ មួយ មួយ ចូល​រោងការ​ជាមួយ​បុរស​ណា​នៅឡើយ​ទេ ។

​ជាមួយនឹង​រូបភាព​របស់ មួយ មួយ គេ​សង្កេតឃើញ​មាន​មិត្តភក្តិ​ជាច្រើន​បាន Comment ជូន ពរ ដល់​រូបនាង ដែល​អ្នកខ្លះ​ថា អបអរសាទរ​បង​ឆ្នាំ​ថ្មី​បុត្រ​កើតមក​មាន​សុខភាព​ល្អ​បង ឃ្យូ​ត​mommy ។ ឯ​អ្នកខ្លះ ទៀត​សួរថា ឆ្លងទន្លេ​ពេលណា​…​ជាដើម ។ ថ្វីត្បិតតែ​នាង​បង្ហាញ​រូបភាព​មាន​ផ្ទៃពោះ​ក៏ពិតមែន តែ​រហូតមក​ដល់ពេលនេះ គេ​នៅតែ​មិនទាន់​បានឃើញ ស្រី​ស្អាត​កូនកាត់​ចិន​រូបនេះ​បង្ហាញ​មុខមាត់​គូស្នេហ៍​របស់ខ្លួន​ឡើយ ។

​គេ​នៅ​ចាំបាន​ថា មួយ មួយ គឺជា​តារា​ម៉ូ​ដែល​ក្នុង​ក្រុម​Cambodia Super Model ដែលមាន​រូប រាង​តូច​ស្រ​លូន​គួរអោយ​ខ្នក់ខ្នាញ់​។​ក្រោយមក​នាង​ក៏បាន​ហក់​ចូលក្នុង​អាជីព​ជា​ពិធី​ការិនី នៅក្នុង​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​ក្នុង​កម្មវិធី​«​គំនិត​ស្ត្រី​»​ដោយ​ចាប់​ដៃគូរ​ជាមួយ​អ្នកស្រី សា​ពណ៌ និង​អ្នកនាង យុគ ចិន្តា ។ មិនតែប៉ុណ្ណោះ មួយ មួយ ក៏បាន​ចូលរួម​ថត​ខារ៉ាអូខេ​ផងដែរ ។ តែ​ក្រោយមក នាង​ក៏បាន​ចាក ចេញពី​ការងារ​នេះ ហើយ​ងាក​ទៅធ្វើ​ការងារ​សង្គម ដោយមាន​ការចុះ​ចែក​អំណោយ​ដល់​ជនក្រីក្រ​នៅតាម តំបន់​ដាច់ស្រយាល​នានា​ផងដែរ ៕ប្រភព ប្រជាប្រិយ

Loading...