របៀប​ដោះស្រាយ​ជាមួយ Crush ​នៅ​កន្លែង​ធ្វើ​ការ ​កុំ​ឱ្យ​គេ​ដឹង​ច្រើន

Loading...
Loading...

នរណា​ថា​នៅ​កន្លែង​ធ្វើ​ការ​មិន​អាច​មាន​ស្នេហា​បាន? ​ជាក់​ស្ដែង​ទៅ​មនុស្ស​ប្រុស ស្រី ​នៅ​ធ្វើ​ការ​កន្លែង​តែ​មួយ​ប្រាកដ​ជា​មាន​ចិត្ត​លើ​គ្នា​បន្តិច បន្ដួច​ហើយ ​ប្រសិន​បើ​ពួកគេ​នៅ​ទំនេរ​នោះ។ កញ្ញា ​សូម​បង្ហាញ​ប្រិយមិត្ត​ឱ្យ​​ស្គាល់​វិធី​សាស្ត្រ​ខ្លះ​សម្រាប់​សុភាព​នារី ​បើ​មាន Crush ​នៅ​កន្លែង​ធ្វើ​ការ៖

១.កុំ​ព្យាយាម​ចោល​ក្រសែ​ភ្នែក​ដាក់​គេ​ពេក៖បើ​ទោះ​ជា Crush ​លើ​គេ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ​ប៉ុន្តែ​កុំ​ព្យាយាម​ចោល​ក្រសែ​ភ្នែក​ដាក់​ខាង​ប្រុស​ពេក ​ព្រោះ​អាច​នឹង​ធ្វើ​ឱ្យ​គេ​ដឹង​បាន។ អ្វី​ដែល​ល្អ​គឺ​ធ្វើ​ខ្លួន​ធម្មតា ​ស្រលាញ់​លាក់​ក្នុង​ចិត្ត។

២.កុំ​ភ័យ កុំ​ញ័រ​ពេល​បាន​នៅ​ជិត​គេ៖ឱ្យ​តែ​ស្រលាញ់​គេហើយ ​ភាគ​ច្រើន​ស្រី​ៗ​តែងតែ​ភ័យ​ផង អរ​ផង ពេល​បាន​នៅ​ក្បែរ​ភាគី​ខាង​ប្រុស​នោះ។ ដូច្នេះ​ហើយ យក​ល្អ​កុំ​ធ្វើ​អីចឹង​អី ព្រោះ​មិត្តភក្ដិ​នៅ​កន្លែង​ធ្វើ​ការ​ពូកែ​ចាប់​ចំណុច​ខ្សោយ​ណាស់។

៣.កុំ​អាល់​សារភាព​ថា​ស្រលាញ់​គេ បើ​គេ​មិន​ប្រាប់​មុន៖ស្រី​ៗ ​ត្រូវ​ហាម​ចិត្ត​ខ្លួន​ឯង កុំ​ទាន់​ទៅ​ប្រាប់​គេ​ឱ្យ​សោះ​ថា​យើង​ស្រលាញ់​គេ។ អ្វី​គ្រប់​យ៉ាង​គឺ​ត្រូវ​ឱ្យ​គេ​ចាប់​ផ្ដើម​មុន ​ល្អ​ជាង ព្រោះ​ត្រូវ​រក្សា​កិត្តិយស​ជា​ស្ត្រី​ផង។

៤.ចាំ​ច្បាស់​ថា​គេ​ស្រលាញ់​យើង​សិន ចាំ​ប្រាប់​មិត្ត​រួម​ការងារ៖បើ​មិន​ទាន់​ច្បាស់​ថា​គេ​ស្រលាញ់​យើង​ទេ ​សូម​កុំ​ទាន់​អាល់​ប្រាប់​មិត្ត​រួម​ការងារ​ឱ្យ​សោះ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​អារម្មណ៍​មិន​ល្អ​កើត​ឡើង​បាន ខណៈ​ដែល​ពេល​យើង Crush ​លើ​គេ តែ​មិនប្រាកដ​ថា​គេ​ស្រលាញ់​យើង​វិញ​ឡើយ។

៥.រក​ពេល​ល្អ ​ទៅ​និយាយ​ជាមួយ​គេ​ផ្ទាល់៖បើ​ជ្រុល​តែ​ស្រលាញ់​ហើយ ​ត្រូវ​រក​ពេល​ល្អ ​បង្កើត​ភាព​ស្និទ្ធស្នាល​ជាមួយ​គេ​ផង ​ដើម្បី​ឱ្យ​គេ​មាន​អារម្មណ៍​ដឹង​ខ្លួន​ថា​យើង​កំពុង​តែ​មាន​ចិត្ត​លើ​គេ។ នេះ​ជា​វិធីមិន​ប្រាប់​ត្រង់ តែ​ប្រើ​អារម្មណ៍​ទាក់ទង​អារម្មណ៍​រវាង​គ្នា​និង​គ្នា។ប្រភព៖ sabay

Loading...

Leave a Reply

Your email address will not be published. Required fields are marked *