ថតរឿងតែមួយថ្ងៃសោះ តារាកំប្លែង ខ្ញុង ស៊ីតម្លៃខ្លួនដល់ទៅ

Loading...
Loading...

មួយរយៈ​ចុងក្រោយ​នេះ គេ​កត់សម្គាល់ឃើញ​តារា​កំប្លែង ខ្ញុង ដែលមាន​ឈ្មោះ​ដើម​ថា ស្រេង សុ​កាន់​ដា ហាក់​កាក់កប​នឹង​អាជីព​សម្តែង​រឿង​យ៉ាងខ្លាំង តាំងពី​រឿង​ភាគ និង រឿង​ខ្នាត​ធំ​ជាដើម ដែល​ធ្វើឱ្យ​តម្លៃ​ពលកម្ម​របស់​នាង​ឡើង​ដូច​កាំជណ្តើរ​សម្រាប់​ការថត​ក្នុង​មួយថ្ងៃៗ ។​

ចំពោះ​ភាព​មមាញឹក​របស់ ខ្ញុង ក្នុងការ​សម្តែង​រឿងនេះ​ដែរ ក៏មាន​ការលើកឡើង និង ចង់ដឹង​ពី​ប្រាក់ចំណូល​របស់​នាង​ដែល​ទទួលបាន​ពី​ប្រភព​នេះដែរ ។ ទាក់ទង​នឹង​ប្រាក់ចំណូល​របស់ ខ្ញុង នេះដែរ​ទោះបីជា​តារា​កំប្លែង​រូបនេះ​មិនបាន​បង្ហាញ ឬ បង្ហើប​ផ្ទាល់មាត់​យ៉ាងណាក្តី តែបើ​តាម​ប្រភពពី​ផលិតករ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឱ្យដឹងថា ស្រេង សុ​កាន់​ដា ហៅ ខ្ញុង ស៊ីថ្លៃ​មិន​ចាញ់​មិត្ត​រួម​ក្រុម នាយ ពាក់​មី ប៉ុន្មាន​ទេ ពោលគឺ​ក្នុង​ការថត​រឿង​មួយថ្ងៃៗ អ្នកនាង ខ្ញុង ទទួលបាន​ពី​ចន្លោះ ៤០០ ទៅ ៥០០ ដុល្លារ​ឯណោះ ។

នេះ​ជា​ចំនួន​មួយ​ខ្ពស់​គួរឱ្យកត់សម្គាល់​សម្រាប់​តារា​កំប្លែង​អ្នកនាង ខ្ញុង ក្នុងចំណោម​តារា​ល្បីៗ​ជា​ច្រើ​នាក់​ទៀត ដែល​ប្រាក់កម្រៃ​ទាំងនេះ​បាន​ស្ទួយ​ឱ្យ​ជីវិត​របស់​នាង និង គ្រួសារ​កាន់តែ​ប្រែ​មុខ​ប្រែ​មាត់​ខុសប្លែក​ពី​ពេលមុនៗ​ដាច់​ឆ្ងាយ​តែម្តង ៕ប្រភព៖pmhotnews

Loading...